Connect with us

ព័ត៌មានជាតិ

សកម្មភាពឈូសឆាយដីព្រៃ នៅជិតទីស្នាក់ការដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព មន្រ្តីបរិស្ថានឆ្លើយថា មិនដឹង

ព្រះវិហារ ៖ ព្រៃឈើនៅដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ត្រង់ចំណុចគីឡូម៉ែត្រ១៦១ នៅប្រមាណជា ៣គីឡូម៉ែត្រ ពីស្នាក់ការដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព កំពុងរងការឈូសឆាយទន្ទ្រានធ្វើកម្មសិទ្ធ ខណៈដែលមន្រ្តីជំនាញបរិស្ថាន ឆ្លើយថា មិនដឹង ។

ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ មានគ្រឿងចក្រចំនួន២គ្រឿង បានធ្វើសកម្មភាពឈូសឆាយហើយបានបើករត់គេច ពីការប្រម៉ាញ់របស់អ្នកព័ត៌មានដែលបានចុះទៅដល់ ។

បើយោងតាមព័ត៌មាន ពីប្រជាពលរដ្ឋ នៅប៉ុន្មានខែចុងក្រោយនេះ សកម្មភាពយកគ្រឿងចក្រទៅឈូសឆាយដីព្រៃ របស់រដ្ឋយកធ្វើកម្មសិទ្ធ ហាក់កំពុងកើតមានយ៉ាងសកម្ម នៅដីព្រៃដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ។

សកម្មភាពខាងលើ ត្រូវបានអ្នកការសែត ចុះទៅតាមប្រម៉ាញ់ តែដោយសារក្រុមទន្ទ្ន្រានដឹងខ្លួនជាមុន បានបើកគ្រឿងចក្រ រត់ចេញពីកន្លែងឈូសឆាយដី ដើម្បីគិចពីការតាមប្រម៉ាញ់របស់អ្នកការសែត តែនៅតែអ្នកការសែតតាមប្រម៉ាញ់បានរូបភាពដដែល ។

ជុំវិញការឈូសឆាយដីព្រៃនេះ លោក ឃាង វីរិ នាយកដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព បានឆ្លើយប្រាប់ថា លោក មិនបានដឹងទេ ដោយសាលោករវល់យកឳពុករបស់លោក ឈឺមកមន្ទីរពេទ្យ ចាំលោកសួរទៅកូនចៅ របស់លោកសិន ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំកន្លងមក ឯកឧត្តម គីម រិទ្ឋី តែងដាក់បទបញ្ជា អោយអាជ្ញាធរ ក្រុង ស្រុកមន្ទីរជំនាញពាក់ព័ន្ឋ ត្រូវយកចិត្តទុកដាក់ការពារ ការកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋ យកធ្វើកម្មសិទ្ឋ តែបញ្ជារបស់ឯកឧត្ត ហាក់គ្មានប្រសិទ្ឋភាពសោះឡើយ ៕

ដោយ ៖ រ៉ាស៊ី