Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរជិត២០ម៉ឺននាក់ ដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាបនាថ្ងៃឆ្លងឆ្នាំ

(សៀមរាប)៖ យោងតាមការបញ្ជាក់នៅលើទំព័រផ្លូវការរបស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងថ្ងៃឆ្លងឆ្នាំសកល ២០២១ ឈានចូលឆ្នាំ២០២២ មានភ្ញៀវទេសចរចំនួន ១៨៩ ៤៣៦នាក់ បានដើរកម្សាន្តក្នុងរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប។

* ភ្ញៀវទេសចរជាតិមានចំនួន ១៨៩ ០០០នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានពី៧៥-៨០% ប្រមាណជា ១៤០ ០០០-១៥០ ០០០នាក់) ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់៖
– រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ១៧០ ០០០នាក់
– រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៥ ០០០នាក់
– សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ១៤ ០០០នាក់
* ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៤៣៦ នាក់៕