ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន

បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធ បទល្មើសគ្រឿងញៀន ។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង  ១១និង៥៨នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលជនសង្ស័យមានឈ្មោះ មឿក ចំរើន ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង រួមជាមួយវត្ថុតាង:,គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក( ICE )ចំនួន ០៤កញ្ចប់ ទម្ងន់ ៧,១៦ក្រាម (ទាំងសំបក) ,ទូរស័ព្ទដៃចំនួន០១គ្រឿង និងម៉ូតូចំនួន០១គ្រឿង។

ក្រោយពីឃាត់ខ្លួនសាកសួរ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង មន្ត្រីការិយាល័យជំនាញកំពុងកសាងសុំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ សាលី

CATEGORIES
Share This