Connect with us

ព័ត៌មានកីឡា

ឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទរក្សាទុកថ្នាំញៀន

ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយ​កម្លាំង​ចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះដោយធ្វើការបង្ក្រាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ទោ សំ ប៊ុនហេង អធិការរងទទួលបន្ទុកផ្នែកប្រឆាំងគ្រឿងញៀនបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅ វេលាម៉ោង ២២និង៣០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្រុមទី១៧ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង​ ក្រោមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ យុត តុងហូ ដែលជាអធិការ។

ជាមួយកិច្ចចុះប្រតិបត្តិការខាងលើនេះដែរក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ លី រ៉ាវីត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិវត្តតាមិម ឃុំអូរដំបង១  ស្រុកសង្កែ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាង

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០២ថង់ ទម្ងន់ ៤,៥៩ក្រាមសង្ស័យមានសារធាតុញៀន

-ទូរស័ព្ទដៃចំនួន០២គ្រឿង

-កាបូបលុយ០១ ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក ,ប្រាក់ខ្មែរ១០ម៉ឺនរៀល -ម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ក្រហម សេរីឆ្នាំ2022 គ្មានស្លាកលេខចំនួន០១គ្រឿង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យរួមជាមួយវត្ថុតាងរហូតមកដល់ពេលនេះត្រូវបាននគរបាលជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។