Connect with us

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន០២

ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ រួមជាមួយក្រុមការងារ បាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន០២ គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕