ផ្ទុះសេរគប់ខ្សែភ្លើងបង្កជាអគ្គីភ័យឆេះផ្ទះ០១ខ្នងទាំងស្រុងនៅស្រុកមោងឬស្សី

បាត់ដំបង! ផ្ទះ០១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលអោយពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ១១និង១៥នាទី ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៤ នៅចំណុចក្រុមទី២២ ភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមានទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ សង់អំពីថ្មក្រោម ឈើលើ ជញ្ជាំងក្តា ដំបូលប្រក់ស័ង្កសី ឆេះទាំងស្រុង រួមជាមួយទ្រព្យសម្បត្តិ , ស្រូវចំនួន០២តោន ,.លុយខ្មែរចំនួន ១៦០០០០០៛(មួយលានហុកសិបម៉ឺនរៀល) ,.ខ្សែរដៃប្លាកទីន(មិនចាំទម្ងន់)សរុបជាលុយចំនួន ២៦០០០០០៛(ពីរលានហុកសិបមុឺនរៀល) ដែលមានម្ចាស់ឈ្មោះ ក្រឹម ឆាត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលផ្តើមអោយឆេះឡើងនេះ គឺបណ្តាលមកពីផ្ទុះសេរគប់ខ្សែភ្លើង ហើយភ្លាមៗសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យ០១គ្រឿង គោយន្តកែឆ្នៃចំនួន០៣គ្រឿង ដោយប្រើប្រាស់អស់ទឹកចំនួន ៧ឡាន ក្នុងនោះគោយន្តកែឆ្នៃ៦គោយន្ត។

CATEGORIES
Share This