Connect with us

ព័ត៌មានជាតិ

មិនដឹងអាងអំណាចអ្វី ក្រុមហ៊ុន ម៉េង ហុក ប្រើគ្រឿងចក្រ ជាច្រើនគ្រឿង ឈូសឆាយដីព្រៃរាប់រយហិចតា នៅស្រុកសំឡូត

បាត់ដំបង ៖ ប្រជាពលរដ្ឋតំបន់ស្ទឹងគ្រញូង ស្រុកសំឡូត ខេត្តបាត់ដំបង សម្តែងការហួសចិត្ត ដោយសុខៗ ដីព្រៃបរិស្ថានចំណុចភ្នំត្រីរ៉ស់ ជិតស្ទឹងគ្រញូង ក្នុងភូមិសាស្រ្តភូមិស្វាយជ្រុំ និងភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ត្រុវបានក្រុមហ៊ុន ម៉េង ហុក ដុតព្រៃនិងប្រើគ្រឿងចក្រប្រភេទអាបុល និងត្រាក់ទ័រ ជាច្រើនគ្រឿង ឈូសឆាយយ៉ាងរំពងព្រៃ រហូតចូលដីវត្តស្ទឹងគ្រញូង បង្កអោយព្រះសង្ឃ គណៈកម្មាវត្តពុទ្ធបរិស័ទ នៅមិនសុខ។

តាមប្រជាពលរដ្ឋ រស់នៅតាមមាត់ស្ទឹងគ្រញូង ជុំវិញទីតាំងដែលគេកំពុងឈូសឆាយព្រៃ បានអោយដឹងកាលពីថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៤ ថា ប្រហែលជាមួយខែហើយ នៅឆ្នាំ២០២៤នេះ មិនដឹងជាអ្នកមានលុយមានអំណាច មកពីណាទេ បានធ្វើសកម្មភាព ឈូសឆាយដីព្រៃរបស់បរិស្ថាន ដែលគេហាមឃាត់កន្លងមក ។តែគ្រាន់តែនិយាយតៗគ្នាថា ចិនទិញ។

ដោយឡែក បើតាមយុវជនខ្វាលគោរម្នាក់ ដែលតែងតែខ្វាលគោរ តាំងពីតូចនៅចំណុចព្រៃក្រោយវត្ត និងចំណុចភ្នំត្រីរ៉ស់ ក៏បានអោយដឹងដែលថា រូបគេក៏មិនស្គាល់ថា ជាអ្នកណាទេ ដែលឈូសឆាយដីព្រៃ ដែលរូបគេតែខ្វាលគោរអោយស៊ីស្មៅតាំងពីតូចៗ ហើយការឈូសឆាយ ដោយគ្រឿងចក្រនេះ ប្រហែល ៥ថ្ងៃហើយ ហើយឥឡូវយុវជនរូបនេះ លែងអោយគោរទៅតំបន់នោះទៀតហើយ ព្រោះពេលយកគោរទៅចង គេស្រាយខ្សែរគោរ និងហាមមិនអោយចូលទៀត ។

ចំណែកព្រះសង្ឃក៏ដូចជា អាចារ្យ យាយជី នៅនឹងវត្តស្ទឹងគ្រូញូង ក៏មានសង្ឃដីកា និងប្រាប់អោយថា ប៉ុន្មានថ្ងៃមកនេះ មានសកម្មភាពឈូសឆាយដីព្រៃ ចំណុចខាងលើ ហើយនិងមានការបោះបង្គោលបេតុងព័ន្ធព្រៃចូលដីវត្ត ក្នុងនោះតាមលោកចុះពិនិត្យជាក់ស្តែង គឺ ឈូសដីព្រៃចូលដីរបស់វត្ត ជាងមួយហិចតា ដែលខេត្តប្រគល់អោយ មានចំនួនសរុប1,099,960ម៉ែក្រក្រឡា។ពេលដែលលោកទៅសួរនាំ ខាងអ្នកឈូសឆាយ គេថាគេមិនដឹងទេ មេគេអោយឈូស បើចូលដីវត្តអោយទៅប្តឹងឃុំ ។ ជាមួយនឹងការឈូសដីព្រៃចូលដីវត្តនេះដែរ បើមិនមានការដោះស្រាយទេ ពុទ្ធបរិស័ទ នឹងគាំទ្រលោកនាំគ្នាយកកាំបិត ពូថៅ ទៅទីតាំងនោះជាមិនខាន់។

ដោយឡែក បើតាមលោកប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានអោយដឹងថា ដីទីនោះជាដីសប្បទានសង្គមកិច្ច មានចំនួន១០២១ហិចតា ដែលដកពីប្រជាពលរដ្ឋ តែអាចអោយពលរដ្ឋគាត់អាស្រ័យផលបាន តែការឈូសឆាយអាញ្ញេអាញ៉ៃអី មិនបានទេ ហើយលោកបានអោយមន្រ្តីរបស់លោក និងស្រុក ចុះរយៈពេលពីរថ្ងៃមកហើយ ដើម្បីបូកសរុបធ្វើរបាយការណ៍ ជូនរដ្ឋបាលខេត្ត។

បើតាមបុរសម្នាក់ឈ្មោះ ម៉េង ហុក ដែលអះអាងថា ជាថៅកែគ្រឿងចក្រ និងជាមេការមើលការខុសត្រូវ លើការឈូសឆាយដីព្រៃខាងលើ បានអោយដឹងថា លោកឈូសឆាយមិនប៉ះដីសង្គមកិច្ចទេ គឺ ឈូសឆាយដីដែលបានទិញពីពលរដ្ឋជាងបីរយគ្រួសារ ។ កន្លែងណាដែលមិនបានទិញ គឺ ស៊ីឈ្នួលឈូសអោយពលរដ្ឋ ។ បើនិយាយរឿងច្បាប់ អោយទៅសួរឃុំស្រុក និងមួយទៀតបើលោកចោទថា ឈូសចូលដីវត្ត ក៏អោយលោកទៅប្តឹងឃុំទៅ ឃុំនឹងហៅលោកទៅហើយ ។

ជុំវិញការឈូសឆាយមានច្បាប់ ឬមិនមានច្បាប់ ឈូសដីព្រៃយ៉ាងណានោះ អ្នកព័ត៌មានយើង បានសុំការបំភ្លឺពីលោកអភិបាលស្រុកសំឡូត តាមរយៈលេខទូរស័ព្ទលោកជាច្រើនដង កាលពីថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៤ តែលោកមិនលើក និងឆាតសួរតាមទេឡេក្រាម លោកចូលមើលហើយ មិនតបដែរ។

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមន្ទីរជំនាញ នឹងចុះពិនិត្យមើលអោយបានច្បាស់លាស់ រវាងការបាត់បង់ដីរដ្ឋ ជាពិសេសដីព្រៃភ្នំធម្មជាតិ ដែលបំរើអោយប្រយោជន៍រួម ៕