Connect with us

ព័ត៌មានជាតិ

នារីជនរងគ្រោះ ក្នុងករណីជនជាតិថៃលួងរំលោភសេពសន្ថវ: សង្ឃឹមថា តុលាការសាលា ឧទ្ធរណ៍ និងផ្តល់ភាពយុត្តិធម៌ដល់រូបនាង

ប៉ៃលិន ៖ បន្ទាប់ពីសាលាដំបូងខេត្តប៉ៃលិន សម្រេចដោះលែងអោយនៅក្រៅឃុំ លើជនជាតិថៃម្នាក់ក្នុងករណី លួងរំលោភសេពសន្ថវ: លើជនរងគ្រោះជាស្រ្តីខ្មែរ ហើយអះអាងថា មិនទាន់ទទួលបានយុត្តិធម៌ ទើបជនរងគ្រោះ ដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍នៅខេត្តបាត់ដំបង សង្ឃឹមថា នឹងទទួលបានភាពយុត្តិធម៌ពីសំណាញច្បាប់។

ស្រ្តីជាជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា ខាងសាលាឧទ្ធរណ៍ បានចេញដីកាកោះហៅជនរងគ្រោះ ក្នុងនាមដើមបណ្តឹងនៅថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២៤នេះ ហើយជនរងគ្រោះសង្ឃឹមថាសាលាឧទ្ធរណ៍ នឹងផ្តល់យុត្តិធម៌ដល់ខ្លួន។

នារីរងគ្រោះ បានឱ្យដឹងទៀតថា នាងបានដាក់ពាក្យបណ្តឹង ទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន សុំប្តឹងពីឈ្មោះ សីលប៉ាក់ កាន់នុកផុន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិថៃ ពីបទរំលោភសេពសន្ថវៈ ”ប្រព្រឹត្តនៅខេត្តប៉ៃលិន និងនៅប្រទេសថៃ កាលពីអំឡុងខែមេសា ឆ្នាំ២០២៣ តែមិនទាន់បានយុត្តិធម៌ទេ។

ជាមួយគ្នានេះ នារីរងគ្រោះសង្ឃឹមជឿជាក់ ឯកឧត្តមប្រធានចៅក្រមសាលាឧទ្ធរណ៍ នឹងផ្តល់យុត្តិធម៌ ដល់ខ្លួនជាក់ជាមិនខាន៕