Connect with us

ព័ត៌មានជាតិ

បង្កាត់ភ្លេីងដាំបាយ​ មិនប្រយ័ត្ន​បង្កជាអគ្គីភ័យ​ ឆេះផ្ទះអស់២ខ្នង​ នៅស្រុកចិត្របូរី

ក្រចេះ​ ៖​ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ខ្លង​ ត្រូវបានអគ្គីភ័យឆាប់ឆេះរាបដល់ដី​ និងខូចខាតទ្រព្យសរុបប្រមាណជាង៣ម៉ឺន​ ដុល្លាសហរដ្ឋអាមេរិក​  នៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលអគ្គីភ័យនេះ បានកេីតឡេីងការពីវេលាម៉ោង​ ៥:៣០នាទីល្ងាច​ ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៤ បណ្ដាលមកពីការបង្កាត់ភ្លេីងដាំបាយហេីយទុកចោល។

ម្ចាស់ផ្ទះរងគ្រោះទាំង២នាក់ ១-ឈ្មោះ សិដ្ឋ ធារី ភេទប្រុស អាយុ២៨ឆ្នាំ ឆេះផ្ទះឈើ១ខ្នង ពីរដំបូលប្រក់ក្បឿង ក្នុងនោះមានសម្ភារៈ ខូចខាតរួមមានប្រាក់រៀលចំនួន១៥០០០០០រៀល និងសម្ភារៈក្នុងផ្ទះមួយចំនួនទៀតខូចខាតទាំងស្រុងសរុបថវិកា ចំនួន១៥០០០ដុល្លា។ ២-ឈ្មោះ៖ពុំ ចាន់ធី ភេទប្រុសអាយុ៦៥ឆ្នាំ បានឆេះផ្ទះឈើចំនួន១ខ្នង បីដំបូលប្រក់ក្បឿង រួមមានប្រាក់ចំនួន(៤៧០០០០០០រៀល) និងសម្ភារៈក្នុងផ្ទះមួយចំនួនទៀតសរុបជាទឹកប្រាក់ចំនួន(២៥០០០ដុល្លា)។

សមត្ថកិច្ចបានឲ្យដឹងថា​ ករណីអគ្គីភ័យនេះ​ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តជាច្រើនគ្រឿង​ ទឹកអស់ជាច្រើនរថយន្ត ជួយអន្តរាគមន៍បាញ់ពន្លត់​ និងបានទប់ស្កាត់ស្ថានការណ៍បានទាំងស្រុងនៅព្រលប់ថ្ងៃទី៣ ខែកុម្ភះនេះ​ សមត្ថកិច្ចបានបញ្ជាក់ថា​ មូលហេតុដែលបង្កឲ្យមានអគ្គីភ័យនេះកើតឡើង គឺបណ្តាលមកពីស្ត្រីម្នាក់ឈ្មោះ ឈឹម សារ៉ែន អាយុ៤៥ឆ្នាំ មានសតិមិនគ្រប់ ត្រូវជាបងថ្លៃម្ចាស់លំនៅដ្ឋានរងគ្រោះទីមួយ បង្កាត់ភ្លើងដាំបាយ ហើយដើរចោលក៏បង្កដោយអគ្គិភ័យឆាបឆេះតែម្តង៕