Connect with us

ព័ត៌មានជាតិ

ក្មេងសិស្សសាលាម្នាក់ បាក់ជើងជាច្រើនកំណាត់ ក្រោយជិះម៉ូតូ ទៅបុករ៉ឺម៉កដឹកទឹក ពីក្រោយ

បាត់ដំបង ៖ ក្មេងសិស្សសាលាម្នាក់ បានបាក់ជើងជាច្រើនកំណាត់ និងម្នាក់ទៀតរងរបួសស្រាល ក្រោយជិះម៉ូតូ ជ្រុលទៅបុករ៉ឺម៉កដឹកទឹក នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចស្ពានវត្តគរ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូរទេះរ៉ឺម៉កដឹកទឹកមួយគ្រឿងបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាBeat ពណ៌ក្រហមលាយសមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1AO-4865 បើកបរដោយយុវសិស្សម្នាក់ឈ្មោះ ឆេង ដារ៉េ អាយុប្រហែល១៦ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យវត្តគរ និងអ្នករួមដំណើរម្នាក់បើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅស្របគ្នា បានជ្រុលទៅបុករទេះរ៉ឺម៉កដឹកទឹកពីក្រោយពេញទំហឹងបណ្តាលអោយតៃកុងបាក់ភ្លៅពីរកំណាត់ និងអ្នករួមដំណើររងរបួសស្រាល ចំណែកម្ចាស់ម៉ូតូរទេះរ៉ឺម៉កដឹកទឹកបើកគេចខ្លួនដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះមកដឹកក្មេងជនរងគ្រោះទៅសង្រ្គោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវបានសាច់ញាតិបងប្អូនយកទៅជាងដើម្បីធ្វើការជួសជុលដោយខ្លួនឯង ៕
ដោយ ៖ សាលី