Connect with us

ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះចំការអំពៅមួយកន្លែង ផ្អើលអោយសមត្ថកិច្ចចេញជួយអន្តរាគមន៍ទាំងយប់

ខេត្តបាត់ដំបង! ចំការអំពៅមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះទាំងយប់ផ្អើលអោយសមត្ថកិច្ចចេញយករថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់។

ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ករណីអគ្គីភ័យនេះដែរបណ្តាលអោយឆាបឆេះចំការអំពៅមួយកន្លែងដែលមានទំហំដី(២០ម៉ែត្រX៥០ម៉ែត្រ)ឆេះអស់ប្រហែល១៥% ដែលមានម្ចាស់ឈ្មោះ ធី  ធឿប ភេទប្រុស អាយុ៥៧ឆ្នាំ និងប្រពន្ធឈ្មោះ ភឹម គន្ធា អាយុ៥០ឆ្នាំ តែមិនបណ្តាលអោយប៉ះពាល់និងរងរបួសដល់មនុស្ស ឬផ្ទះប្រជាពលរដ្ឋឡើយ។

ភ្លាមៗនោះកម្លាំងសមត្ថកិច្ចជំនាញបានចុះជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ទឹកចំនួន០១ឡានស្មើនិង៥គីមទើបពន្លត់បានទាំងស្រុង ហើយមូលហេតុដែលផ្តើមអោយឆេះឡើងនេះ គឺមិនដឹងថាចេញពីទីណានោះទេ។