Connect with us

ព័ត៌មានជាតិ

ឡើងវ៉ាជែងខ្វះការប្រុងប្រយ័ត្នបានប៉ះដៃចង្កូតគ្នាបណ្តាលអោយដួលរងរបួសធ្ងន់ម្នាក់

ខេត្តបាត់ដំបង! ស្ត្រីម្នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងប៉ះគ្នាពេញទំហឹងនៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៨.ខែមីនា ឆ្ឆ្នាំ២០២៣ នៅត្រង់ចំណុចក្បែររង្វង់មូលដៃប្រាំបី ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1Y-8646 បើកបរដោយស្ត្រីចំណាស់ម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបំរ៉ុងបត់ឆ្វេងក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1AQ-0401បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នានិងបានឡើងវ៉ាជែងក៏ប៉ះដៃចង្កូតបណ្តាលអោយស្ត្រីចំណាស់ខាងលើដួលរងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។