Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដីរំពឹងថាការផ្តល់សេវាក្នុងការវាស់វែងនិងផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងក្រមខណ្ឌខេត្តកំពង់ស្ពឺនិងមានភាពលឿនរហ័សប្រកបដោយប្រសិទ្ធិភាពនិងតម្លាភាព

កំពង់ស្ពឺ៖មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដីលោក ហេ សូផាន់ណាក់ រំពឹងថាការផ្តល់សេវាក្នុងការវាស់វែងនិងផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងក្រមខណ្ឌខេត្តកំពង់ស្ពឺនិងមានភាពលឿនរហ័សប្រកបដោយប្រសិទ្ធិភាពនិងតម្លាភាពនិងអាចឈានដល់ការបញ្ចប់វិវាទដីធ្លីទាំងស្រុង ក្រោយពីទទួលបានការបណ្តុះបណ្តាលរយៈពេល៣លើវគ្គចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ការរំពឹងនេះធ្វើឡើងក្នុងពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលមន្ត្រីសុរិយោដីនៅមន្ទីរដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកំពង់ស្ពឺ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

លោក ហេ សុផាន់ណាក់ បានលើកឡើងថា បច្ចុប្បន្នករណីទំនាស់ដីធ្លីនៅទូទាំងប្រទេសបានក្លាយជាជំងឺរ៉ាំរ៉ៃ និងស្មុគស្មាញពិបាកក្នុងការដោះស្រាយ។ទាំងនេះគឺបណ្តាលមកពីដីធ្លីទាំងនោះនៅមិនទាន់មានឯកសារបញ្ជាក់ច្បាស់លាស់(ប្លង់កម្មសិទ្ធិ)ចេញដោយមន្ទីរជំនាញសុរិយោដី។ហើយដើម្បីកាត់បន្ថយទំនាស់ដែលកើតឡើងពីភាពមិនច្បាស់ក្នុងការកាន់កាប់ឬការកាន់កាប់ស្ថិតក្នុងភាពទុច្ចរិត ក្រសួងបានជម្រុញឱ្យមន្ត្រីបច្ចេកទេសពន្លឿនក្នុងការវាស់វែងនិងចេញបណ្ណ័កម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យរួចរាល់តាមផែនការដែលក្រសួងបានកំណត់។

ទន្ទឹមនោះមន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីលោក ហេ សុផាន់ណាក់ ក៏បានជម្រុញដល់ក្រុមបច្ចេកទេសចុះបញ្ជីដីធ្លីដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលត្រូវបន្តខិតខំអនុវត្តការងារនិងផ្តល់កិច្ចសហការដើម្បីវាស់វែង ចេញប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ពិសេសប័ណ្ណដែលនៅសេសសល់ត្រូវពន្លឿនក្នុងការចែកជូនដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

លើកឡើងក្នុងនោះផងដែរលោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺបានបញ្ជាក់ថាវគ្គបណ្តុះបណ្តាលបំប៉នជំនាញដែលរៀបចំឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី និងបង្កើនសមត្ថភាពបន្ថែមទៀតដល់ក្រុមការងារបច្ចេកទេសក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័ជូនប្រជាពលរដ្ឋបានលឿនរហ័សនិងប្រកបដោយប្រសិទ្ធិភាពតាមផែនការដែលបានគ្រោងទុកឆ្នាំ២០២៣ដល់ឆ្នាំ២០២៧ប្រមូលក្បាលដី វាស់វែង ឈានដល់ការចេញបន្តបន្ទាប់ទៀតរហូតដល់បញ្ចប់ការចុះបញ្ជីនៅទូទាំងខេត្ត។

សូមបញ្ជាក់ផងដែរមន្ត្រីបច្ចេកទេសរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តនិងមន្រ្តីស្មគ្រ័ចិត្តមានចំនួន ១៨៩នាក់/ស្រី៤៦នាក់ ក្នុងនោះចែកជា៤ផ្នែក៖ផ្នែក ទី១-ប្រធាន អនុប្រធានក្រុម និងមន្ត្រីផ្សព្វផ្សាយ៣៥នាក់ ផ្នែកទី២-មន្ត្រី GIS៣៩នាក់ ផ្នែកទី៣-មន្ត្រីកំណត់ព្រំនិងវាស់វែង ៥១នាក់ និងផ្នែកទី៤-មន្ត្រីវិនិច្ឆ័យ៦៤នាក់។មន្ត្រីទាំងនេះនិងចុះអនុវត្តផ្ទាល់នៅទីវាលជាមួយប្រជាពលរដ្ឋ ទាំងការផ្សព្វផ្សាយជាសាធារណះ និងការចូលរួមបែបសហគមន៍ និងការរៀបចំដែនដី ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ(GIS) ប្រព័ន្ធគ្រប់គ្រងទិន្នន័យ (Database) ការកំណត់ព្រំ ការវាស់វែង និងការងារវិនិច្ឆ័យ៕