Connect with us

ព័ត៌មានជាតិ

ជិះម៉ូតូលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកដៃគោយន្តកន្ត្រៃ បែកសួតស្លាប់ភ្លាមៗ

បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរ ជិះម៉ូតូបុកប៉ះជាមួយគោយន្តកន្ត្រៃ នៅវេលាម៉ោង ១៩និង៣០នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1AP-0396 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានគោយន្តកន្ត្រៃមួយគ្រឿងបើកបរដោយបុរសម្នាក់ចេញពីផ្លូវលំក្នុងទិសដៅពីជើងទៅត្បូងនិងបានឡើងបត់ឆ្វេងក៏ត្រូវបានម៉ូតូបុកចូលដៃគោយន្តពេញទំហឹងបណ្តាលអោយផុងប៉ះដល់សួតស្លាប់ភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញ បានចុះមកវាស់វែង ធ្វើកំណត់ហេតុ ប្រគល់សពអោយខាងសាច់ញាតិ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរ ត្រូវយកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី