Connect with us

ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីឆេះ រោង០១ខ្នងទាំងស្រុង នៅស្រុកថ្មគោល

បាត់ដំបង ៖ រោងឈើ០១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង នៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្រុមទី៥ ភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

រោងដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំ ៨ម៉ែត្រx១២ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ខូចខាតទាំងស្រុង រួមជាមួយសម្ភារ ,រ៉ឺម៉កគោយន្ត០១គ្រឿង ,ជញ្ជីងថ្លឹង០១គ្រឿង ,ម៉ូតូ ០២គ្រឿង ,គ្រែ០១ ,ស្រូវ៣០បាវ សរុបការខូចខាតគិតជាទឹកប្រាក់អស់ប្រហែល ១០,០០០,០០០រៀល (ដប់លានរៀលគត់)ដែលមានម្ចាស់ឈ្មោះ ហ៊ន ចាន់នី ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

ជាមួយគ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងចុះអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ ចំនួន០១ឡានផងដែរ ៕
ដោយ ៖ សាលី