Connect with us

ព័ត៌មានជាតិ

រថយន្តធុនធំ បុកប៉ះគ្នាធ្លាក់ចូលប្រឡាយ បណ្តាលអោយអ្នកបើកបរម្នាក់ រងរបួសធ្ងន់

បាត់ដំបង ៖ បុរសជាអ្នកបើកបរម្នាក់ បានរងរបួសធ្ងន់ (បាក់ជើងម្ខាង) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងរថយន្តពីរគ្រឿង បុកប៉ះគ្នានៅវេលាម៉ោង ២១និង២០នាទី ថ្ងៃទី២៨ ខែមីនា ឆ្ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវហៃវ៉េ ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដម៉ាក វេអងមួយគ្រឿង បើកបរ​ដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវកោងក៏ស្រាប់តែមានរថយន្តធុនធំពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ.3F-9424 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតបានជ្រុលទៅបុករថយន្តវេអងបណ្តាលអោយធ្លាក់ប្រឡាយខ្លួនឯង អោយតៃកុងគៀបជាប់រងរបួសធ្ងន់​(បាក់ជើងម្ខាង)ចំណែករថយន្តម្ខាងទៀតបន្តដំណើរបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់ធ្វើគំនូសហេតុ និងដឹកបញ្ជូនជនរងគ្រោះ​ទៅសង្គ្រោះព្យាបាលនៅមន្ទីពេទ្យ ចំណែករថយន្តត្រូវបានស្ទូចយកមករក្សាទុក នៅអធិការដ្ឋាននគបាលស្រុកសង្កែដើម្បីបន្តតាមនីតិវិធី ៕
ដោយ ៖ សាលី