Connect with us

ព័ត៌មានជាតិ

វគ្គផ្សព្វផ្សាយរួមគ្នា ជាមួយកាកបាទក្រហម ដេីម្បីសហគមន៍ មានសុខភាពល្អ មានភាពធន់ និង អាកាសធាតុ

បន្ទាយមានជ័យ ៖ រួមគ្នាជាមួយ កាកបាទក្រហមកម្ពុជា នេះ គឺជា ប្រធានបទក្នុងពិធីផ្សព្វផ្សាយជូនដល់ប្អូនប្អូនដែលជានិស្សិត នៃសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីសហគមន៍ មានសុខភាពល្អ មានភាពធន់ នឹងអាកាសធាតុ ឈានឆ្ពោះទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ។

ពិធីនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៨ ខែមីនាមឆ្នាំ ២០២៤ ក្រោមការចូលរួមពីសំណាក់លោកជំទាវ ឆាន់ច័ន្ទសុភា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ, និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ជាច្រើននាក់ទៀតផងដែរ ។

លោកជំទាវ ឆាន់ ច័ន្ទសោភា បានមានប្រសាសន៍ថា វគ្គផ្សព្វផ្សាយនៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ ពិសេសសុខភាពរបស់មនុស្សទូទៅ បានយល់ដឹងពីអ្វីដែលពិតជាមានអ្វីដែលអវិជ្ជមាន ព្រោះយើងទាំងអស់គ្នាបានយល់ខ្លះខ្លះហើយថា នៅលើពិភពលោកយើងនេះ បច្ចុប្បន្នមានបញ្ហាប្រឈមខ្លាំងជាងគេគឺ ការបម្រែបម្រួលអាកាសធាតុ រួមមាន ទឹកជំនន់ រាំងស្ងួត រញ្ជួយដី ខ្យល់កន្ត្រាក់ និងការកើនកម្ដៅជាដើម ។ ទាំងអស់នេះ គឺជា ហានិភ័យយើងទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។

លោកជំទាវបានបន្តថា ការផ្សព្វផ្សាយជូនសាធារណៈជន បានដឹងពីអ្វីដែលកាកបាទក្រហម បាននិងកំពុងធ្វើ ដេីម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ ក្នុងវិស័យមនុស្សធម៌ ដូចនេះយុទ្ធសាស្ត្រឆ្នាំ២០២១ ២០៣០ ជាផែនទីចង្អុល ក្នុងការផ្តល់សេវាកម្មវិស័យអាទិភាពមានចំនួនបួន គឺគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ ប្រែប្រួលអាកាសធាតុ សុខភាពសង្គ្រោះបឋមលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ និងអភិវឌ្ឍស្ថាប័ន ។

ចុងក្រោយគណៈអធិបតី បានផ្តល់ជាកាដូរង្វាន់ដល់និស្សិត ដែលបានធ្វើការឡើងឆ្លើយសំណួរ វគ្គផ្សព្វផ្សាយនាថ្ងៃនេះផងដែរ៕