Connect with us

ព័ត៌មានកីឡា

ក្រុមកីឡាហែលទឹកពាក់ជើងទាកម្ពុជា៤រូប ឡើងជុំផ្ដាច់ព្រ័ត្រនាល្ងាចនេះ

ភ្នំពេញ៖ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ក្នុងវគ្គជម្រុះ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមកីឡាហែលទឹកពាក់ជើងទាកម្ពុជា បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ ដោយត្រូវប្រកួតនាម៉ោង៦ល្ងាចនេះ នៅមជ្ឈមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីប្រជែងមេដាយជូនជាតិ ។

សូមបញ្ជាក់ថា សម្រាប់វិញ្ញាសាកីឡាហែលទឹកពាក់ជើងទា បានចាប់ផ្ដើមការប្រកួតដំបូងថ្ងៃនេះ ខណៈមានកីឡាករកីឡាការិនីកម្ពុជា ៧រូប បានធ្វើការប្រកួតលើវិញ្ញាសា ១០០ម៉ែត្រ និង ៤០០ម៉ែត្រ ។ ជាលទ្ធផលមានកីឡាករកីឡាការិនីកម្ពុជា ៤រូប បានឆ្លងផុតវគ្គជម្រុះ ឡើងទៅជុំផ្ដាច់ព្រ័ត្រ រួមមានកីឡាការិនី កាំង មួយនីន, កីឡាការិនី ឃឿន ប៊ុនពេជ្រមរក, កីឡាករ សុខ វ៉ាត់ថានូន និងកីឡាករ លឹម កែវឧត្តម ៕