Connect with us

ព័ត៌មានកីឡា

នាយឧត្តមសេនីយ៍ គន់ គីម ៖ អតីតយុទ្ធជនជា ប្រតិបត្តិករយ៉ាងសកម្ម ក្នុងការការពារជាតិ

បាត់ដំបង ៖ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថា ទោះបីក្នុងថានៈជាអតីតយុទ្ធជន តែពួកគាត់ជាប្រតិបត្តិករយ៉ាងសកម្ម ក្នុងការការពារជាតិ ។

នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា ពួកគាត់បានរំដោះជាតិអោយយើង យើងត្រូវតបស្នង និងឱនលំទោនគោរពគាត់ ដើម្បីជាការផ្តល់ភាពកក់ក្តៅរបស់ថ្នាក់ដឹកនាំ ពីព្រោះកាលពី១០ឆ្នាំមុនមិន មានអ្នកដឹកនាំច្បាស់លាស់ទេ ដោយទុកពួកគាត់នៅតែលតោលមិនដឹងរាយការណ៍ទៅណា តែពេលនេះកម្លាំងប្រដាប់អាវុធជាអ្នកដឹកនាំ ខណៈពីមុនមន្ទីរសង្គមកិច្ចជាអ្នកដឹកនាំ ។

ជាមួយគ្នានេះដែរ បន្ទាប់ពីបានធ្វើការសំណេះសំណាលសួរសុខទុក្ខជាមួយអតីតយុទ្ធជនរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត រួមនិងប្រតិភូអមដំណើរបានបំពាក់នូវគ្រឿងឥស្សរិយយសជូនអតីតយុទ្ធជន ខេត្តបាត់ដំបង ចំនួន៤៥នាក់ផងដែរ ៕

ដោយ ៖ សាលី