Connect with us

ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់បានដេកស្លាប់សង្ស័យជាករណីខ្យល់គរ

ខេត្តបាត់ដំបង! បុរសវ័យចំណាស់ម្នាក់ត្រូវបានសាច់ញាតិប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨និង០០នាទី ថ្ងៃ ទី០៨ ខែ មិថុនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៧ ភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងប្ញស្សី ខេត្ត បាត់ដំបង .។

សាកសពជនរងគ្រោះមានឈ្មោះ សែម ឃិន ភេទប្រុស អាយុ៨១ឆ្នាំ រស់នៅចំណុចក្រុមទី៧ ភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងប្ញស្សី ខេត្ត បាត់ដំបង .បានដេកស្លាប់ក្នុងបន្ទប់ផ្ទះ ត្រង់ ចំណុច ភូមិ ឃុំ ខាង លេី ។

ក្រោយកើតហេតុ និងទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងដើម្បីធ្វើការពិនិត្យកោសល្យវិច័យ និងសាកសួរព័ត៌មានពីបងប្អូនកូនចៅរួច ក៏បានដាក់ការ សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី។