Connect with us

ព័ត៌មានកីឡា

Watford បណ្ដេញ​អ្នកចាត់ការ Claudio Ranieri ចេញពី​តំណែង

បាល់ទាត់៖ ​ក្រុម​ដែល​កំពុង​វេទនា​នៅ​តំបន់​គ្រោះថ្នាក់ English Premier League, Watford បានសំរេច​បញ្ចប់​តំណែង​អ្នកចាត់ការ Claudio Ranieri ហើយ​ក្រោយ​ដឹកនាំ​ក្រុម​បានតែ ១៤ប្រកួត​។

បុរស​សញ្ជាតិ​អ៊ីតាលី​វ័យ ៧០ឆ្នាំ​រូបនេះ​ត្រូវបានតែងតាំង​ឱ្យ​ដឹកនាំ Watford នៅ​ថ្ងៃទី៤ ខែតុលា​តែ​ការមកដល់​របស់លោក Ranieri ធ្វើឱ្យ Watford ធ្លាក់​មកដល់​លេខ ១៩ ក្នុង​តារាង​ ខណៈ​នៅសល់ ១៨ប្រកួត​ទៀត​ចប់​រដូវ​កាល​។ ​បរាជ័យ​ចុងក្រោយ​របស់ Watford គឺ​ចាញ់​ក្រុម​ភ្ញៀវ Norwich City ០ ក្នុង​ទឹកដី​ខ្លួនឯង​កាលពី​ថ្ងៃ​សុក្រ​។

សូមបញ្ជាក់ថា ​ចាប់តាំងពី Watford ស្ថិតក្រោម​ការវិនិយោគ​របស់​គ្រួសារ Pozzo នៅ​ឆ្នាំ២០១២ ក្លិប​បាន​ផ្លាស់ប្តូរ​អ្នកចាត់ការ​អស់ ១៤នាក់​ហើយ​៕