ស្នងការបាត់ដំបង កាន់បិណ្ឌទី៩ នៅវត្តស្វេតឆត្រ័កុញ្ជរជ័យ ហៅវត្តដំរីស

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកស្រីជាភរិយា ព្រមទាំងថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលចំណុះស្នងការដ្ឋានរួមទាំងក្រុមគ្រួសារ និងពុទ្ធបរិ​ស័ទ្ធ​ ជិត​ ឆ្ងាយ​ បានអញ្ជើញចូលរួមក្នុងកម្មវិធីឆ្លង​បុណ្យ​កាន់បិណ្ឌវេណទី៩នៅបរិណវត្តស្វេតឆត្រ័កុ​ញ្ជរជ័យ ហៅវត្តដំរីស ស្ថិតក្នុងភូមិកម្មករ  សង្កាត់ស្វា​យប៉ោ ក្រុងបាត់ដំបង ។

លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានបានបញ្ជាក់ថា ការចូលរួមកាន់វេណបិណ្ឌតាមប្រពៃណីជាតិខ្មែរនៅ​ទីអារាមនេះ ត្រូវបា​ន​ថ្នាក់ដឹកនាំស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង ទទួលវេនជារៀង​រាល់ឆ្នាំត​រៀងមក តាំងពីពេលមុនរហូតដល់ពេលបច្ចុប្បន្ន ដែលនៅក្នុងការចូលរួមនេះ ថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងនគរបាលទាំងអស់បានចូលរួមនូវបច្ច័យនិងទេយ្យវត្ថុ ព្រមទាំងគ្រឿងបរិក្ខាផ្សេងៗ ដើម្បីវេរ​ប្រគេនចំ​ពោះព្រះសង្ឃដែលគង់ចាំព្រះវង្សាអស់កាលត្រី​មាសនៅទីអារាមនេះ ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកក៏សូមចែករំលែកនូវកុសល​ផល​បុណ្យដែលកេីតឡេីងនាឱកាសថ្ងៃនេះ​ បានចំណែកស្មេីៗគ្នាដល់កងកម្លាំងនគរបាលនិងក្រុមគ្រួ​សារទាំងអស់ដែលមិន​បានមកចូលរួមដោយផ្ទាល់ត្បិតជាប់បំពេញភារកិច្ចនៅទីជិត​ ទីឆ្ងាយសូមអនមោទនា​ ទទួល​យកនូវចំណែកបុណ្យកុំបីអាក់ខាន​ សម្រាប់ផ្ទាល់ខ្លួន និងសម្រាប់ក្រុមគ្រួសារ​ព្រមទាំង ញាតិក្នុងសង្សាវដ្ឋនិងសូមបានប្រកបដោយសុខភាព​ល្អ​ ប្រាជ្ញាភ្លឺថ្លា​ សូមមានសុភមង្គលក្នុងក្រុមគ្រួសារនិងទទួលបានជោគជ័យគ្រប់ភារកិច្ចនិងមុខរបររកទទួលទាន ។

ម៉្យាងទៀតពិធីនាថ្ងៃនេះគឺដើម្បីឧទ្ទិសកុសលផលបុណ្យដែលកើតអំពី សេចក្តីជ្រះថ្លាជូនចំពោះដួង​ វិញ្ញាណក្ខន្ធ នាយ នាយរង និងមន្រ្តីនគរបាលជាតិ រួមទាំងអតីតមន្រ្តីនគរបាលជាតិផង ដែលលោកបានពលី និងមរណៈនាពេលកន្លងទៅជាយូរ​មកហើយ និងទាំងពេលថ្មីៗនេះក្នុងបុព្វហេតុជាតិ មាតុ​ភូមិកម្ពុជា បុព្វហេតុសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ សូមដួងវិញ្ញាណក្ខន្ធ លោកអ្នកទាំងអស់នោះ បានទទួល​យកនូវចំណែកបុណ្យបានស្មើៗគ្នានិងយោនយោគកំណេីតនៅក្នុងសុគតិភពកុំបីអាក់​ខានឡើយ ៕​
ដោយ ៖ សាលី

CATEGORIES
Share This