Connect with us

ព័ត៌មានជាតិ

មន្ត្រីសាខាកាកបាទក្រហមចុះអប់រំផ្សព្វផ្សាយស្តីពីចូលរួមលើកកម្ពស់បរិយាបន្នក្នុងគ្រឹះស្ថានសិក្សាជូនដល់សិស្សានុសិស្ស និងយុវជនកាកបាទក្រហកម្ពុជានៅវិទ្យាល័យសម្តេចឪ

ខេត្តបាត់ដំបង! នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានចាត់មន្រ្តីប្រតិបត្តិសាខាសហកាជាមួយលោកគ្រូនាយកសាលាបានចុះធ្វើការអប់រំផ្សព្វផ្សាយស្តីពីការលើកកម្ពស់បរិយាបន្នក្នុងគ្រឹះស្ថានសិក្សា និងផ្សព្វផ្សាយបន្តការងារបញ្រ្ជាបសុវត្ថិភាពចរាចរណ៍ដល់ប្អូនៗសិស្សានុសិស្ស និងយុវជនកាកបាទក្រហកម្ពុជា សរុប៩៣នាក់ស្រី៥៨នាក់ នៅវិទ្យាល័យសម្តេចឪ ក្រុងបាត់ដំបង។

លោក យ៉ាន ឧត្តម មន្រ្តីទទួលបន្ទុកការងារយុវជននៃសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជាអ្នកសម្របសម្រួលក្នុងវគ្គអប់រំផ្សព្វផ្សាយមានប្រសាសន៍ថា ការចុះអប់រំផ្សព្វផ្សាយស្តីពីចូលរួមលើកកម្ពស់បរិយាបន្នក្នុងគ្រឹះស្ថានសិក្សា និងផ្សព្វផ្សាយបន្តការងារបញ្រ្ជាបសុវត្ថិភាពចរាចរណ៍ដល់ប្អូនសិស្សានុសិស្ស និងយុវជនកាកបាទក្រហកម្ពុជានាពេលនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិជនពិការចូលរួមក្នុងការងារសង្គម យល់ពីគោលគំនិតជាមូលដ្ឋាននៃពិការភាព និងការធ្វើបរិយាបន្ន របៀបទំនាក់ទំនងជាមួយជនមានពិការភាព ដែលមានប្រភេទផ្សេងៗគ្នា ហើយបន្ទាប់ពីប្អូនសិស្សានុសិស្សនិងយុវជនកាកបាទក្រហមកម្ពុជាបានចេះ និងយល់ដឹងហើយគឺប្អូនៗបានសហការផ្សព្វផ្សាយបន្តដល់ប្អូនៗសិស្សានុសិស្សដែលជាមិត្តរួមសាលា និងបងប្អូននៅក្នុងសហគមន៍អោយយល់ដឹងកាន់តែច្បាស់បន្ថែមទៀត។

ក្នុងឱកាសនោះ លោក ដួង ជីវ័ន នាយកវិទ្យាល័យសម្តេចឪ ក៏បានថ្លែងអំណរគុណដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានផ្តល់ការផ្សព្វផ្សាយនាពេលនេះ ក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សិស្សានុសិស្សក្នុងគ្រឹស្ថានសិក្សាក៏ដូចជាសហគមន៍ ហើយលោកនាយកក៏បានណែនាំនិងលើកឡើងពីការងារសុវត្ថិភាពចរាចរណ៍ដោយបានផ្តាំផ្ញើរដល់ប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវមានការប្រុងប្រយ័ត្នពេលធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ទាំងអ្នកបើកបរ និងអ្នករួមដំណើរ ជាមួយគ្នានេះត្រូវខិតខំរៀនសូត្រ ក្រេបជពា្ជក់ យកចំណេះដឹងនាពេលនេះ ហើយយកទៅផ្សព្វផ្សាយបន្តដល់មិត្តភក្តិ នៅក្នុងសាលា និងប្រជាពលរដ្ឋយើងតាមសហគមន៍ផងដែរ៕