Connect with us

សុខភាព

មន្រ្តីក.ប.ប.បន្តចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅផ្សារអូរឬស្សី ខណៈបុណ្យចូលឆ្នាំចិនជិតមកដល់

ភ្នំពេញ៖ ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមនាពេលខាងមុខនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ស្តីពីការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាពទំនិញ ពិសេសម្ហូបអាហារ នៅតាម ផ្សារនានាក្នុងក្របខណ្ឌទូទាំងប្រទេស។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «..» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ គណៈកម្មាធិការផ្សារអូរឬស្សី បានប្រតិបត្តិការចុះត្រួតពិនិត្យផលិតផលទំនិញ ម្ហូបអាហារ ផលិតផលប្រើប្រាស់ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ នៅផ្សារអូរឬស្សី ដើម្បីចៀសវាងការខាតបង់ផលប្រយោជន៍ និងអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាដើម។

លោក ហេង មាលី ប្រធានសាខា ក... រាជធានីភ្នំពេញ ដែលចុះប្រតិបត្តិការនេះ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ លោកបានស្រង់យកគំរូបានចំនួន៦៣ គំរូ យកមកវិភាគនៅរថយន្តពិសោធន៍ ជាលទ្ធផលសំណាកគំរូទាំងនោះពុំមានសារធាតុគីមីហាមឃាត់នោះទេ ប៉ុន្តែក្រុមការងារបានធ្វើការដកហូតផលិតផលទំនិញវេចខ្ចប់ស្រាប់ ម្សៅដូង និងម្សៅដំឡូង ៤ គីឡូពុំមានស្លាកសញ្ញាច្បាស់លាស់។

លោកហេង មាលី បានបញ្ជាក់ថា មន្ត្រីនៃអគ្គនាយកដ្ឋាន ក... គ្រប់សាខារាជធានីខេត្ត នឹងបន្តចុះអនុវត្តជាប្រចាំត្រួតពិនិត្យផលិតផលទំនិញ អង្កេត ស្រាវជ្រាវ តាមបណ្តាទីផ្សារ ហាងលក់ទំនិញ កន្លែងលក់ទំនិញនៅតាមទីសាធារណៈនានា ដោយអនុវត្តតាមតួនាទីភារកិច្ច ដែលច្បាប់បានផ្តល់អាណត្តិ ពាក់ព័ន្ធ នឹងគុណភាពសុវត្ថិភាព ទំនិញ និងសេវា និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារសុខមាលភាព និង ផលប្រយោជន៍អ្នកប្រើប្រាស់ជាដើម។ យ៉ាងណាក៏ដោយ លោកហេង មាលី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ចូលរួមសហការផ្តល់ព័ត៌មាន ក្នុងករណីមានការសង្ស័យ ពាក់ព័ន្ធការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និងសេវាជាដើមនោះ៕