Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី កង សៅគុណ ចូលរួមកាន់បិណ្ឌវេណទី៦ នៅវត្តប្រាសាទគោកបេង

ព្រះវិហារ៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោកជំទាវ នៅល្ងាចថ្ងៃទី៤ ខែតុលា ​ម្សិលមិញនេះ បានដឹកនាំមន្ត្រី អញ្ជើញចូលរួមកាន់បិណ្ឌវេណទី៦ នៅវត្តប្រាសាទគោកបេង ឋិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ និងខេត្តព្រះវិហារ។

ការចូលរួមកាន់បិណ្ឌនេះ គឺធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយក៏ដើម្បីផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សា និងប្រមែប្រមូលផលានិសង្សដែលកើត​ចេញពី​សទ្ធាចិត្តជ្រះថ្លាលើកឧទ្ទិសជូនដល់ញាតិបុព្វការីជនមាន មាតាបិតា ញាតិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។

ក្រៅពីរាប់បាត ប្រគេនចង្ហាន់ដល់ព្រះសង្ឃ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោកជំទាវ ក៏បានយកបច្ច័យ ប្រគេនដល់ព្រះសង្ឃ ដើម្បីកសាងនូវសមិទ្ធផលនានា ក្នុងវត្តជាកិច្ចទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានឋិតថេរគ្រប់​៥០០០ព្រះវស្សាផងដែរ។

គួរម្លឹកផងដែរថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ របស់ព្រះពុទ្ធសាសនា។ ពិធីនេះមានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ៕