Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ០១ នាក់ក្នុងករណីលួច មាន ស្ថានទម្ងន់ទោស

ខេត្តបាត់ដំបង! កម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង សហការ ជាមួយ កម្លាំង ជំនាញ ដែល ដឹកនាំ ដោយ លោក វរសេនីយ៍ឯក ចៀក ថានិន ជានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះ ប្រតិបត្តិការ បង្ក្រាប ករណី លួច មាន ស្ថានទម្ងន់ទោស ( វាយ បំបែក កញ្ចក់ រថយន្តយក ប្រាក់ ) ០១ ករណី និង បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ ០១ នាក់។

លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង បានអោយដឹងថា កិច្ចចុះប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅ វេលាម៉ោង ១៥និង២៩ នាទី ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ នៅ ចំណុច ភូមិ ឡឥដ្ឋ សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង និងបានឃាត់ខ្លួន ជនសង្ស័យ ០១ នាក់ ឈ្មោះ ចឹក បូរ៉ា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិ កាប់គោថ្មី សង្កាត់ អូរចារ ក្រុងបាត់ដំបង ។

វត្ថុតាង ដកហូត រួម មាន ៖
– ប្រាក់ ខ្មែរ ចំនួន ៤,២០០,០០០ រៀល ( បួន លាន ពីរ សែន រៀល ) -ពិលមាន ដែក ស្រួច សម្រាប់ វាយ កញ្ចក់ រថយន្ដចំនួន ០១ -អាវ យឺត ដៃ វែង ( ពាក់ ធ្វេី សកម្មភាព ) ចំនួន ០១ ។

គួរបញ្ជាក់ថា កាល ពី ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ០១និង១៥ នាទី ជនសង្ស័យខាងលើបាន ធ្វេី សកម្មភាព យក ពិល វាយ បំបែក កញ្ចក់ រថយន្ដ លួច យក ប្រាក់ នៅ ចំណុច ជាប់ របង សាលារៀន ២ ធ្នូ ស្ថិត នៅ ក្នុង ភូមិ កំកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែល ជា របស់ ជនរងគ្រោះ ឈ្មោះ ចឹក រក្សា ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយ ប៉ោ ក្រុង បាត់ ដំបង រួចរត់គេចខ្លួនបាត់រហូត មក ដល់ ថ្ងៃ ខែ វេលាម៉ោង ខាង លេី ទេីប កម្លាំង យេីង ធ្វេីការ ឃាត់ខ្លួន បាន តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាន ការិយាល័យ ជំនាញ កំពុង ធ្វេីការ កសាង សំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ។