Connect with us

ព័ត៌មានជាតិ

សាលា អុី ឌី សុី ទាំង៤សាខា នៅខេត្តបន្ទាយមានជ័យធ្វើការប្រឡងសិស្សពូកែ ប្រចាំឆ្នាំ២០២៣

បន្ទាយមានជ័យ ៖ សិស្សសាលា អុី ឌី សុី (EDCs) ទាំងបួនសាខា នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានធ្វើការប្រឡងប្រជែងឈានទៅប្រឡងផ្តាច់ព្រ័ត្រ យកមេដាយសិស្សពូកែប្រចាំឆ្នាំ២០២៣ លើ៤វិញ្ញាសារ នៅសាខាកណ្តាលក្រុងសិរីសោភ័ណ ។

លោកស្រី ឈុន វណ្ណា នាយិកាសាលា អុី ឌី សុី បានអោយដឹងថា ជារៀងរាល់ឆ្នាំ សាលាតែងធ្វើការប្រឡងយកសិស្សពូកែប្រចាំសាលា ដើម្បីទទួលបានមេដាយតាមកំរិត ។ ក្នុងនោះសម្រាបឆ្នាំ២០២៣នេះ មិនខុសពីឆ្នាំមុនៗ នោះទេ សាលាទាំងបួនសាខា បានរៀបចំកម្មវិធីប្រឡងតាមសាខានីមួយៗ រួមមាន ៖ សាខាទី១ ស្ថិតនៅក្រោយផ្សារអូរអំបិល ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ សាខាទី២ ស្ថិតនៅតាមផ្លូវលេខ២ ជិតផ្សារថ្មី ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ សាខាទី៣ និងទី៤ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ឃុំភ្នំតូចនិងអូរប្រាសាទ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ការប្រឡងតាមសាខានីមួយ ៗ នេះធ្វើឡើងតាំងពីខែកញ្ញា ឆ្នាំ២០២៣ លើវិញ្ញាសារភាសារអង់គ្លេស ចំនួន៤ រួមមាន ៖ ការអាន ការស្តាប់ ការនិយាយ និងការសរសេរ លើសិស្សពេញម៉ោង និងសិស្សក្រៅម៉ោង ជិត១០០នាក់ ។ ក្រោយពីការប្រឡងប្រចាំសាខា រកឃើញសិស្សទទួលបានលេខ១ លេខ២ លេខ៣ លើគ្រប់ជំនាញរួចនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបសាលាប្រឡងជារួមលើកទី២ ទាំងបួនសាខានៅសាខាកណ្តាល ដើម្បីជម្រើសយកលេខ១ លេខ២ លេខ៣ តាមជំនាញទាំងបួនម្តងទៀត ។

ក្រោយការប្រឡងលើកទី២ចប់ ចេញជាលទ្ធផលបានលេខ១ លេខ២ លេខ៣ សាលានឹងបន្តប្រឡងផ្តាច់ព្រ័ត្រ លើកទី៣យកជ័យលាភី សិស្សពូកែប្រចាំសាលា ឆ្នាំ២០២៣ ទទួលបានមេដាយ មាស ប្រាក់ និងសំរិទ្ធ ៕