Connect with us

ព័ត៌មានជាតិ

នគរបាលប្រឆាំងសេដ្ឋកិច្ចខេត្តព្រះវិហារ បង្ក្រាបទំនិញទឹកដោះគោរម៉ាក Dutch mill ខូចគុណភាព នាំចូលពីថៃយកទៅកំទេចចោល

ព្រះវិហារ ៖ ទំនិញប្រភេទទឹកដោះគោរស្រស់ម៉ាក Dutch mill ខូចគុណភាពជាច្រើនមុខ នាំចូលពីថៃតាមច្រកអានសេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បង្រ្កាបបាន កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចច្រករបៀងច្រកអានសេះ ដោយសហការជាមួយក្រុមហ៊ុន យូអិនធីហ៊ូសែល ខូអិលធីឌី ជាក្រុមហ៊ុននាំទំនិញចូលផ្តាច់មុខពីថៃ ក្រោមការសម្របសម្រួលនិតិវិធី ដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារង
អមសាលាដំបូងខេត្តព្រះវិហារ ។

លោកវរសេនីយ៍ឯក ឈួរ ម៉ាឌី ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអោយដឹងថា ទំនិញខូចគុណភាព ចំនួន៣៩៤៦ដប ដែលក្រុមឈ្មួញនាំចូលតាមច្រករបៀងដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តព្រះវិហារ ធ្វើការត្រួតពិត្យនិងចាប់យកមកដុតកំទេចចោល កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយសាទំនិញទាំងអស់នោះ ហួសសុពល
ភាពខូចគុណភាព នៃការប្រើប្រាស់ ការនាំចូលទំនិញខូចគុណភាព នាំអោយប្រជាពលរដ្ឋប្រើប្រាសប៉ះពាល់ដល់សុខភាព ។

លោកវរសេនីយ៍ឯក ឈួរ ម៉ាឌី បានបន្តអោយដឹងថា យោងតាមការណែនាំ ចង្អុរបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ អោយកម្លាំជំនាញយកចិត្តទុកដាក់តាមដានស៉ើបអង្កេត រាល់បទល្មើសសេដ្ឋកិច្ចទាំងអស់ ដែលបានធ្វើចរាចរណ៍នៅក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួន អោយមានប្រសិទ្ឋភាពខ្ពស់បំផុត ដើម្បីការពារសុខមាលភាពបងប្អូនប្រជាពលរដ្ឋយើង ។

លោក ឡេង សំអាត ប្រធានចាត់ការទូទៅរបស់ក្រុមហ៊ុន យូអិនធីហ៊ូសែល ខូអិលធីឌី បានអំពាវនាវ
ដល់អ្នកនាំទំនិញដោយខុសច្បាប់ ចូលមកកម្ពុជា សូមមេត្តាពិនិត្យអោយបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសច្បាប់កំណត់៕
ដោយ ៖ រ៉ាស៊ី