Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច បង្ក្រាបទំនិញខូចគុណភាព យកមកធ្វើការដុតបំផ្លាញចោល

ព្រះវិហារ៖ ទំនិញខូចគុណភាពជាច្រើនមុខ ​ត្រូវបាន​កម្លាំង​នគរបាលសេដ្ឋកិច្ច​នៃ​ស្នងការ​ដ្ឋាន​នគរបាលខេត្តព្រះវិហារ មាន​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រះវិហារ ធ្វើការបង្រ្កាបយកមកធ្វើការដុតបំផ្លាញចោល នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ ​នៅចំណុចច្រករបៀងអានសេះ។

យោង​តាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ឈួរ ម៉ាឌី ស្នងការរងទទួលផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​បាន​ឱ្យដឹងថា ​ទំនិញ​ខូច​គុណភាព​ចំនួន ៣ ៩៤៦ ដប ដែល​ក្រុម​ឈ្មួញ​នាំចូល​តាម​ច្រក​របៀង​ដោយ​ខុសច្បាប់ ​ត្រូវ​បាន​សមត្ថកិច្ច​យើង​ធ្វើការ​ត្រួត​ពិនិត្យ​ឃើញ​ថា ហួស​សុពលភាព​ ខូចគុណភាព​ នាំឱ្យប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស​ប៉ះពាល់​ដល់​សុខភាព កម្លាំង​យើង​ចាប់យកមកដុតកំទេចចោលតែម្ដង។

លោកវរសេនីយ៍ឯក បានឱ្យដឹងទៀតថា ​តាមការ​ណែនាំ​ចង្អុរបង្ហាញ​របស់​ឯកឧត្តម​ឧត្តមសេនីយ៍​ទោ សួស ​សុខដារ៉ា ​ស្នងការ​នគរបាលខេត្តព្រះវិហារ ​ឱ្យ​កម្លាំង​ជំនាញ​យក​ចិត្ត​ទុកដាក់​តាមដាន​ស៊ើបអង្កេត​រាល់​បទល្មើស​សេដ្ឋកិច្ច​ទាំងអស់​ដែល​បានធ្វើ​ចរាចរណ៍​នៅក្នុងដែនដី​សមត្ថកិច្ចរបស់​ខ្លួន ​ឱ្យ​មាន​ប្រសិទ្ធ​ភាពខ្ពស់បំផុត ​ដើម្បី​ការពារ​សុខុមាលភាព​បង​ប្អូនប្រជាពលរដ្ឋយើង ។