Connect with us

ព័ត៌មានជាតិ

លោកឧត្តមសឹនីយ៍ត្រី អុី ចំរើន ភាគីថៃអនុញ្ញាតអោយម៉ូតូនិងរថយន្តខាងកម្ពុជាចេញចូលតាមច្រកអន្តរជាតិប៉ោយប៉ែតចាប់ពីថ្ងៃទី១កញ្ញា២០២២តទៅ

ប៉ោយប៉ែត៖លោកឧត្តមសឹនីយ៍ត្រី អុី ចំរើនមេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់ពីព្រឹកថ្ងៃទី១កញ្ញា២០២២នេះតទៅពលរដ្ឋកម្ពុជាជាពិសេសអាជីវករខ្មែរលក់ដូរនៅផ្សាររោងគ្លឿងអាចប្រេីមធ្យោបាយម៉ូតូឬរថយន្តចេញចូលតាមច្រកអន្តរជាតិប៉ោយប៉ែតបានជាធម្មតាដូចកាលពីមុនបិទច្រកដោយសារកូវិដ១៩។
​ លោកឧត្តមសឹនីយ៍ត្រី អុី ចំរើនមេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានអោយដឹងទៀតថាការជូនដំណឹងរបស់ភាគីថៃនៃប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្លងលឹក ស្រុកអារញខេត្តស្រះកែវលេីការអនុញាតអោយម៉ូតូនិងរថយន្តខាងកម្ពុជាឆ្លងកាត់ច្រកទ្វារប៉ោយប៉ែតធ្វេីឡេីងដោយយោងតាមការស្នេីសុំពីខាងភាគីកម្ពុជាដែលក្នុងនោះក្នុងនាមលោកជាមេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានជួបពិភាក្សាពង្រឹងកិច្ចសហការល្អជាមួយមេប៉ុស្តិ៍ខាងភាគីថៃស្នើសុំអោយខាងថៃធ្វើកាតជូនពលរដ្ឋក្រុងប៉ោយប៉ែតបានប្រើប្រាស់ឆ្លងដែនចូលទៅផ្សាររោងក្លឿចេញព្រឹកចូលវិញល្ងាចដូចកាលពីមុនកូវិដនិងអនុញាតអោយម៉ូតូឬរថយន្តរបស់អាជីវករខ្មែរចេញចូលធម្មតាដូចមុនដែរ។តែការស្នើទាំងពីរខាងលេីរបស់លោកឧត្តមសេនីយ៍ត្រី​អុី​ ចំរេីន​ មកដល់ពេលនេះភាគីថៃអនុញាតអោយតែរថយន្តនិងម៉ូតូចេញចូលបានឡេីងវិញដូចជម្រាបជូនខាងលេី។ ចំពោះការស្នេីអោយខាងថៃអនុញាតចេញកាតជូនពលរដ្ឋក្រុងប៉ោយប៉ែតចេញចូលព្រឹកវិលល្ងាចដូចដេីមនៅមិនទាន់បាននៅឡេីយទេ​ហេីយរឿងកាតនេះលោកនឹងបន្តជួបជាមួយខាងភាគីថៃធ្វេីយ៉ាងណាអោយបានឆាប់នៅពេលខាងមុខបន្តទៀត។