Connect with us

ព័ត៌មានជាតិ

ប្រគល់ជាតិថៃ ៧នាក់ ចាញ់បោកមេខ្យល់អោយនគរបាលអន្តោប្រវេសន៍ថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ប៉ោយប៉ែត ៖ នគរបាលអន្តោប្រវេសន៍កម្ពុជា បានប្រគល់ជនជាតិថៃ ចំនួន៧នាក់ ចាញ់បោកមេខ្យល់យកមកធ្វើការនៅកម្ពុជា អោយទៅនគរបាលអន្តោប្រវេសន៍ថៃ កាលពីវេលាម៉ោង៧ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ តាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរៈសេនីយ៍ឯក ជួន សារី តំណាងលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកអន្តរជាតិប៉ោយប៉ែត បានអោយដឹងថា ជនជាតិថៃទាំង៧នាក់ មានស្រី៥នាក់ បានចាញ់បោកមេខ្យល់នាំយកមកធ្វើការនៅប្រទេសកម្ពុជា ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន ប្រគល់ជូនទៅលោកវរៈសេនីយ៍ឯក រុង  ថងមន្ត (ROONG THONGMON) នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថៃ ប្រចាំខេត្តស្រះកែវ ។

ការប្រគល់ជនជាតិថៃទាំង៧នាក់ខាងលើ ធ្វើឡើងបន្ទាប់ពី ស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា  បានចេញកំណត់ទូតជូនជនជាតិថៃទាំង៧នាក់នោះ  អោយវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ ។

សូមបញ្ជក់ថា ជាបន្តបន្ទាប់ជនជាតិថៃ ជាច្រើននាក់ តែងចាញ់នោកមេខ្យល់ មកធ្វើការខុសច្បាប់នៅកម្ពុជាហើយក៏ត្រូវបានរកឃើញ និងឃាត់បញ្ជូនទៅថៃវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យនេះ ៕