Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាប​ករណីលួច​(កាត់​យក​ខ្សែភ្លេីង​)​០១​ករណីនិង​បានឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់​

ខេត្តបាត់ដំបង! កម្លាំង​ក្រុមអន្តរាគមន៍​ បង្កាបង្ក្រាប​ដែលដឹកនាំដោយលោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណីលួច​(​ កាត់​យក​ខ្សែភ្លេីង​ )​០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់។

 លោកវរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ បានអោយដឹងថា កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងចាប់ពី​វេលាម៉ោង​ ០២និង៤០​នាទី​ រំលងអាធ្រាត្រ​ រហូត​ដល់​វេលាម៉ោង​ ០៧និង០០​នាទីព្រឹក​ នៅ​ថ្ងៃទី​ ២១​ ខែធ្នូ​ ឆ្នាំ​២០២២​ នៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោមការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ 

ជនសង្ស័យត្រូវបានឃាត់ខ្លួន

/ទី១- ឈ្មោះ​ រឿម​ សុខ​ ហៅ​ ចៃ​ ភេទប្រុស​ អាយុ​ ២៤​ឆ្នាំ​  /ទី២- ឈ្មោះ​ ផេន​ លីហេង​ ភេទប្រុស​ អាយុ​ ១៧​ឆ្នាំ​ /ទី៣-ឈ្មោះ​ នី​ មករា​ ភេទប្រុស​ អាយុ​ ២២​ឆ្នាំ​ /ទី៤-ឈ្មោះ​ យ៉ា​ កក្កដា​ ហៅ​ វែង​ ភេទប្រុស​ អាយុ​ ២៩​ឆ្នាំ​ /ទី៥-ឈ្មោះ​ សាយ​ សុភាព​ ភេទប្រុស​ អាយុ​ ២៨​ឆ្នាំ​ /ទី៦-ឈ្មោះ​ សុខ​ ចិត្ត​ ហៅ​ អេតចាយ​ ភេទប្រុស​ អាយុ​ ២៩​ឆ្នាំ​ ទាំង០៦នាក់មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​  រួមជាមួយ​វត្ថុតាងដកហូតរួមមាន​ ៖​

-​ កង់​ ចំនួន​ ០២​គ្រឿង​

-​ កំណាត់ដែកមួយ​ចំនួន​ 

-​ កន្ត្រៃ​ ចំនួន​០១​ 

-​ ដង្កាប់​ ចំនួន​០១

-​ ខ្សែភ្លេីង​ មួយ​ចំនួន​ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ត្រូវបានការិយាល័យ​ជំនាញ​ កំពុង​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។