Connect with us

ព័ត៌មានជាតិ

អកសឺរថយន្តបត់ពីមុខបានចាប់ហ្វ្រាំងបណ្តាលអោយដួលរងរបួសក្បាលជង្គង់ធ្ងន់

ខេត្តបាត់ដំបង! ស្ត្រីម្នាក់បានរងរបួសក្បាលជង្គង់ធ្ងន់ធ្ងរខណៈដែលកំពុងជិះម៉ូតូត្រូវបានរថយន្តបើកបត់ពីមុខអកសឺចាប់ហ្វ្រាំងដួលខ្លួនឯងដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី២៣.ខែធ្នូ ឆ្ឆ្នាំ២០២២ នៅចំណុចខាងមុខក្បែរអធិការក្រុងបាត់ដំបង ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហម មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1X -6800បើកបរដោយស្ត្រីម្នាក់ឈ្មោះ នី រស់នៅក្នុងភូមិឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តដឹកហ្គាសមួយគ្រឿងបើកកាត់បត់ពីមុខក៏បានអកសឺចាប់ហ្វ្រាំងបណ្តាលអោយដួលខ្លួនឯងរងរបួសក្បាលជង្គង់ធ្ងន់ធ្ងរតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានពេទ្យឯកជនជួយលាងរបួសនិងបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។