Connect with us

ព័ត៌មានជាតិ

បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ខេត្តបាត់ដំបង! បុរសម្នាក់ត្រូវបានសាច់ញាតិប្រទះឃើញចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្រុមទី៣៤ ស្ថិតក្នុងភូមិវត្តមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមការបំភ្លឺរបស់ឈ្មោះ ហាប់ ឈុនលេង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរនិស្សិតរស់នៅភូមិឃុំកើតហេតុខាងលើបានបំភ្លឺថា នៅថ្ងៃទី២៩ ខែធ្នូ វេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ ពេលដែលខ្លួនត្រឡប់ពីកន្លែងលក់មកផ្ទះវិញស្រាប់តែឃើញពូថ្លៃខ្លួនឈ្មោះ ហោ គឹមតុល អាយុ៤០ឆ្នាំ បានចងកនិងសារ៉ុងពណ៌ត្រួយចេកទៅនឹងរនូតផ្ទះស្លាប់បាត់ទៅហើយ ភ្លាមនោះខ្លួនភ័យឆោឡោស្រែកហៅបងប្អូនឲ្យមកជួយរួចបានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចជំនាញបានចុះទៅធ្វើការពិនិត្យសាកសពនិងបានសន្និដ្ឋានថា សាកសពឈ្មោះហោ.គឹមតុល ស្លាប់ដោយសារគាបថប់ផ្លូវដង្ហើម(ចងក)មូលហេតុសាកសពផឹកស្រាជាប្រចាំ បន្ទាប់មកបានប្រគល់ឲ្យប្រពន្ធធ្វើបុណ្យតាមប្រពៃណី។