Connect with us

ព័ត៌មានជាតិ

រថយន្ត F O R T U N E R បុកម៉ូតូសិស្សសាលាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់

ខេត្តបាត់ដំបង! នារីសិស្សសាលាម្នាក់ ខណៈដែលជិះម៉ូតូឆ្លងផ្លូវក៏ត្រូវបានរថយន្ត F O R T U N E R មួយគ្រឿងបើកបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់នៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ៣ ត្រង់ចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1O-2280 បើកបរដោយនារីសិស្សសាលាម្នាក់អាយុក្រោម២០ឆ្នាំ  ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ភ្លាមនោះក៏ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក F O R T U N E R ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BA-8127 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ក្នុងទិសដៅពីត្បូងទៅជើង ជ្រុលទៅបុកពេញទំហឹងអោយម៉ូតូចូលក្រោមរថយន្ត ហើយរុញអូសជិត២០ម៉ែត្របណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ផងដែរ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានចុះលើកនារីរងគ្រោះដាក់passaap ដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗ  ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះទៅវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕