Connect with us

ព័ត៌មានជាតិ

ដុតធូបមូសចោលឆេះរាលដល់ផ្ទះអស់០១ខ្នងទាំងស្រុងនៅស្រុកបវេល

ខេត្តបាត់ដំបង! ផ្ទះពលរដ្ឋ០១ខ្នងត្រូវបាន អគ្គិភ័យលេបត្របាក់អស់ទាំងស្រុងនៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៣នៅចំណុច(វាលខ្លាអើត)ស្ថិតក្នុងភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានបញ្ជាក់ថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៥ម៉ែត្រ×៩ម៉ែត្រ សង់អំពីឈឺ ប្រក់ស័ង្គសី ឆេះអស់ទាំងស្រុង រួមជាមួយសម្ភារៈខូចខាតមាន -អង្ករ១ការ៉ុង – ស្រូវពូជ១ការ៉ុង -ផ្ទាំងសូឡា១ នឹង សម្ភារប្រើប្រាស់ទាំងស្រុង គិតជាទឹកប្រាក់សរុប ៨ លានរៀល ដែលមានម្ចាស់ឈ្មោះ អួន ហុក ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅ(ចំនុចវាលខ្លាអើត) ស្ថិតក្នុងភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

លោកអធិការបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ មូលហេតុគឺមកពីម្ចាស់ផ្ទះដុតធូបមុសចោល ហើយកម្លាំងជំនាញយើងមិនអាចជួយសង្គ្រោះបានទាន់ពេលនោះទេដោយគិតពីស្ថានីយ៍ពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកទៅកន្លែងកើតហេតុប្រហែល១០គីឡូម៉ែត្រ ហើយផ្លូវចូលទៅកន្លែងកើតហេតុជាផ្លូវលំវាលស្រែ រថយន្តមិនអាចចូលទៅបាន។