Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា បានអញ្ជើញក្នុងពិធីបួងសួងសុំសេចក្តីសុខក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៣

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក៣ខេត្ត (បាត់ដំបង ព្រៃវែង និង បន្ទាយមានជ័យ) និងលោកជំទាវ បានអញ្ចើញចូលរួមក្នុងពិធីបួងសួងសុំសេចក្តីសុខក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៣។

ពិធីនេះដែរប្រារព្ធធ្វើឡើងនៅរង្វង់មូលលោកតាដំបងគ្រញូង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ឯកឧត្តម ជំទាវ ជាប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។

ហើយពិធីនេះប្រារព្ធធ្វើឡើងដើម្បីបួងសួងសុំទៅដល់ពពួកទេវតា ម្ចាស់ទឹក ម្ចាស់ដី ដើម្បីធ្វើការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំថ្មីខាងមុខនេះសូមអោយឯកឧត្តម លោកជំទាវ និងក្រុមការងារទាំងអស់ បានសុខ បានចម្រើន ត្រជាក់ត្រជុំរៀបចំសង្ក្រាន្តអោយមានភាពរលូន និងសុខសប្បាយ។