Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋខ្មែរ នៅមិនទាន់មាន ការប្រើប្រាស់ឱ្យទូលំទូលាយ លើវិស័យធានារ៉ាប់រង ខណៈវិស័យនេះនៅមានភាពក្មេងខ្ចីនៅកម្ពុជា

កំពង់ស្ពឺ ៖ អភិបាលរងខេត្តកំពង់ស្ពឺ លោក កង វណ្ណារ៉ូ  បានលើកឡើងថា វិស័យធានារ៉ាប់រងនៅកម្ពុជា កំពុងបោះជំហ៊ានទៅមុខយ៉ាងល្អប្រសើរ ខណៈវិស័យនេះក៏នៅមានភាពក្មេងខ្ចីនៅក្នុងប្រទេសកម្ពុជា ពោលគឺប្រជាពលខ្មែរនៅមិនទាន់មានការប្រើប្រាស់ឱ្យទូលំទូលាយនៅឡើយ ទោះបីវិស័យនេះ មានវត្តមាននៅក្នុងប្រទេសយូរឆ្នាំមកហើយក្តី ។

កាណ៍នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសុវត្ថិភាពហិរញ្ញវត្ថុគ្រួសារប្រជាជនកម្ពុជាដែលផ្តើមឡើងដោយក្រុមហ៊ុន សារិនឌីបម៉ាយក្រូអុីនសួរេន ម.ក នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ។

លោក កង វណ្ណារ៉ូ បានលើកឡើងដោយគូសបញ្ជាក់ថាទីផ្សារធានារ៉ាប់រងនៅកម្ពុជាបានបន្តរក្សាលំនឹងនិងកំណើននៃភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈក្នុងរយៈពេលជាង៥ឆ្នាំចុងក្រោយនេះទីផ្សារធានារ៉ាប់រងកម្ពុជាមានកំណើនក្នុងរង្វង់២០%គឺមានកម្រឹតទាបបើធៀបទៅនិងប្រទេសជឿនលឿន។តែទោះជាយ៉ាងនេះក្តី យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០និយត័ករធានារ៉ាប់រងកម្ពុជានឹងជម្រុញការប្រើប្រាស់សេវាធានារ៉ាប់រងគិតជាតង់ស៊ីតេឱ្យបាន១៧៣ដុល្លាក្នុងមួយនាក់។

ទន្ទឹមនឹងនោះដែរលោក កែវ សុខវាស្នា អគ្គនាយកក្រុមហ៊ុនសិរិឌីម៉ាយក្រូអុីនសួរេន ម.ក ក៏បានលើកឡើងផងដែរថាការប្រើប្រាស់វិស័យធានារ៉ាប់រងគឺដើម្បីបង្កើតនិងបង្កើនទំនាក់ទំនងរឹងមាំ និងចូលរួមចំណែកជាមួយអាជ្ញាធរខេត្ត ក្នុងការគាំទ្រដល់វិនិយោគិន ជាតិ-អន្តរជាតិ អាជីវករ សហគ្រិន ម្ចាស់រោងចក្រ សហគ្រាស និងអង្គការក្រៅរដ្ឋាភិបាល សាធារណជន ក្នុងការការពារផលប្រយោជន៍សាធារណៈ ក៏ដូចជាការលើកកម្ពស់ការយល់ដឹងតាមរយៈការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីសេវាកម្ម  ទិដ្ឋភាពទូទៅនៃវិស័យធានារ៉ាប់រងនៅកម្ពុជា ជាពិសេសការធានារ៉ាប់រងជា កាតព្វកិច្ចនិងអត្ថប្រយោជន៍ ដូចមានចែងក្នុងច្បាប់ស្តីពីការធានារ៉ាប់រងជាធរមាន វិស័យធានារ៉ាប់រង វិស័យហិរញ្ញវត្ថុមិនមែនធនាគារមួយ ដែលបាននិងកំពុងដើរតួនាទី ជាសមាសធាតុមួយសំខាន់ ក្នុងការទ្រទ្រង់វិស័យសង្គមកិច្ច និងវិស័យសេដ្ឋកិច្ច ៕

ដោយ ៖ ប៊ុត សារុន