Connect with us

ព័ត៌មានជាតិ

ម្តាយរវល់ភ្លេចខ្លួនបន្តិច កូនប្រុសជាទីស្រលាញ់ ដើរធ្លាក់ទឹកប្រឡាយ ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ ក្មេងប្រុសម្នាក់ បានដើរធ្លាក់ទឹកប្រឡាយលង់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលម្តាយរវល់ការងារផ្ទះភ្លេចខ្លួន នៅវេលាម៉ោង ៨និង១០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១ ភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សមត្ថកិច្ច បានអោយដឹងថា ក្មេងរងគ្រោះឈ្មោះ យ៉ាន សិរីចាន់មាន ភេទប្រុស អាយុ១ឆ្នាំ ៣ខែ រស់នៅចំណុចកើតហេតុខាងលើ ដែលនៅមុនពេលកើតហេតុ ក្មេងរងគ្រោះបាននៅផ្ទះជាមួយនិងម្តាយ ហើយស្របពេលដែលម្តាយរវល់ការងារផ្ទះភ្លេចខ្លួនបន្តិច ក៏បាត់កូនពីផ្ទះ ហើយភ្លាមនោះក៏បានស្ទុះរក ក៏ប្រទះឃើញកូនបានលង់ទឹកស្លាប់បាត់ទៅហើយ ។

ក្រោយទទួលបានព័ត៌មានភ្លាម នគរបាលជំនាញស្រុកបានចុះទៅដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវដោយមានទាំងក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំជ្រៃបានធ្វើការពិនិត្យសាកសពផងដែរ ក្រោយមកបានដាក់ការសន្និដ្ឋានថា សពក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដ បន្ទាប់មកបានប្រគល់ឱ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
ដោយ សាលី