Connect with us

ព័ត៌មានជាតិ

លោក ចៅ ជីអាន ដង្ហែទានព្រះវស្សាប្រគេនដល់ព្រះសង្ឃ ៩វត្ត នៃក្រុងស្រុកទាំង៩ របស់ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ដើម្បីចូលរួមក្នុងវិស័យព្រះពុទ្ធសាសនា លោក ចៅ ជីអាន ប្រធាសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារទាំង៩ក្រុងស្រុក ដង្ហែទានព្រះវស្សា វេប្រគេនដល់ព្រះសង្ឃ ចំនួន៩វត្ត នៃក្រុងស្រុកទាំង៩ ទូទាំងខេត្តបន្ទាយមានជ័យ ។

ជាមួយនឹងការដង្ហែទានព្រះវស្សា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ បានវេប្រគេនទានព្រះវស្សា ចំនួន៣វត្ត ក្នុងនោះក្រុងសិរីសោភ័ណ មានវត្តជ័យមង្គលទឹកថ្លា ត្រូវបានក្រុមការងារយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ ដឹកនាំដោយលោក សម្បត្តិ សីហា តំណាងលោក អេម ពៅ ប្រធាសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ អមដំណើរចូលរួម វេប្រគេនទានព្រះវស្សា ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ។

ទានព្រះវស្សា សម្ភារៈបរិក្ខារ ទ័យទាន និងទ័យវត្ថុ ដែលត្រូវបានវេប្រគេន ជូនដល់វត្តទូទាំង៩ ក្រុងស្រុកខាងលើ ក្នុង១វត្តមាន ៖ ទានព្រះវស្សា ១គូរ, អង្ក ៥០គីឡូក្រាម, ស្លាដក់១, មី២កេះ ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យូរ, ទឹកសុទ្ធ១០យួរ ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំលោក ចៅ ជីអាន តែងដង្ហែទានព្រះវស្សា វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៩ វត្តនៃក្រុងស្រុកទូទាំងខេត្តបន្ទាយមានជ័យ ៕