Connect with us

ព័ត៌មានជាតិ

ស្រ្តីពរពោះ៧ខែម្នាក់ត្រូវបានរថភ្លើងកិ…នដាច់ជាច្រើនកំណាត់ស្លា…ប់ទាំងម្តាយ និងកូន

ខេត្តបាត់ដំបង! ស្រ្តីពរពោះ៧ខែម្នាក់ត្រូវបានរថភ្លើងកិនបណ្តាលអោយដាច់ជាច្រើនកំណាត់ស្លាប់ទាំងម្តាយនិងកូនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចរ៉ារថភ្លើង(រ៉ាធំ)ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ស្ត្រីរងគ្រោះឈ្មោះ ស្រីដែន អាយុជាង២០ឆ្នាំ មានពរពោះទម្ងន់៧ខែ រស់នៅចំណុចកន្លែងកើតហេតុខាងលើ ដែលនៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរដើរឆ្លងកាត់ថ្នល់ក្នុងទិសដៅពីកើតទៅលិច ហើយភ្លាមនោះដែរក៏ស្រាប់តែមានរថភ្លើងមួយខ្សែធ្វើដំណើរមកពីទិសខាងត្បូងមកជើងកីបានប៉ះបណ្តាលអោយដួលចូលក្រោមកង់និងកិនពីលើដាច់ជាច្រើនកំណាត់ស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃយ៉ាងអាណោចអាធ័មតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកពិនិត្យធ្វើកំណត់ហេតុ និងប្រមូលបំណែកសាកសពអោយខាងសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី។