Connect with us

ព័ត៌មានជាតិ

នគរបាលស្រុកសំពៅលូន ឃាត់ខ្លួនមុខសញ្ញាគ្រឿង​ញៀនដ៏សកម្ម ០២នាក់ អនុវត្តតាមច្បាប់

បាត់ដំបង ៖ កម្លាំងនគរបាលស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹ​ម វិឆ័យ ជាអធិការ បានចុះបង្រ្កាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ ។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២៧ ខែកក្ក​ដា ឆ្នាំ២០២៣ នៅចំ​ណុចក្រុមទី១៧ ភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅ​លូន ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងនោះម្នាក់ឈ្មោះ សុង សារិន ភេទស្រី អាយុ៣៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហឿន គឹមស៊្រាន់ ភេទស្រី អាយុ៦១ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិអូរកណ្តោល ឃុំ សន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លា ចំនួន ១៩ថង់ និងច្រកក្នុងទុយោចំនួន ៩៤កំណាត់ សង្ស័យមានសារធាតុញៀននិងទូរស័ព្ទដៃ(ចាស់)ចំ​នួ​ន០២គ្រឿង ។

បន្ទាប់ពីចាប់ប្រមូលយកបាន ចំពោះជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបាននគរបាលស្រុក កំពុងរៀបចំកសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ ៖ សាលី