Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ​ ២នាក់​ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

បន្ទាយមានជ័យ ៖ ជនសង្ស័យ ០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ​ ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារប្រឆាំងគ្រឿងញៀន​ ​បានឱ្យដឹងថា​ ជនសង្ស័យខាងលើមានឈ្មោះ ឈុត ឈាន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករ និងឈ្មោះ ឈុត ដូច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ ទាំង០២នាក់ ទីលំនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកបន្តថា ជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ ជាមេបញ្ជាការ​ ធ្វើការបង្ក្រាបឃាត់ខ្លួន នៅវេលាម៉ោង១០និង០០នាទីថ្ងៃ ទី២៩​ ខែកក្កដា​ ឆ្នាំ២០២៣ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាមួយនិងវត្ថុតាង រួមមាន ៖ ថ្នាំញៀនគ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ទឹកកក) ចំនួន ០២កូនថង់កិប ទម្ងន់ ១,៦៤ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង,​ ទូរស័ព្ទ ចំនួន ០២គ្រឿង (Nokia ចុចពិលពណ៌ខ្មៅ, ម៉ាក Happy ពណ៌ខ្មៅ),​ កូនថង់សម្រាប់ច្រកគ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕