Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញចុះបង្រ្កាបបទល្មេីសជលផលប្រាំករណីក្នុងភូមិសាស្ត្រស្រុកឯកភ្នំ

(បាត់ដំបង)! កម្លាំងជំនាញជលផលសហការជាមួយកម្លាំងសហគមន៍នេសាទ បានចុះ បង្រ្កាបបទល្មើស នេ សសាទដោយខុសច្បាប់ចំនួន០៥ករណី នៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង។

កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំ ណុចអារាំងទទឹង ,ពាមផ្សោត ,អូរល្ពាក់និងដីក្រពើ អតីតឡូត៍នេសាទលេខ២ និងលេខ៤ ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ជាមួយគ្នានេះ មន្ត្រីជំនាញបានរឹបអូសកាប់បំផ្លាញសាច់អួន ប្រវែង ២១០០ម៉ែត្រ ,បង្គោល៦០០ដើម , ឡុកចាប់ត្រីចំនួន១០គ្រឿង និងព្រលែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញចំនួន ២០០គីឡូក្រាមផងដែរ។