Connect with us

ព័ត៌មានជាតិ

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តបាត់ដំបង បានចុះសួរសុខទុក្ខនិងផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារស្ត្រីទើបសម្រាលកូនប្រុសមានកាយសប្បទាខុសប្រក្រតី និងមានជីវភាពក្រីក្រ

បាត់ដំបង  ៖ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពីសំណាក់ឯកឧត្តម សុខ លូ  ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តបាត់ដំបង បានចាត់ឲ្យលោកជំទាវ ព្រំ វណ្ណា សមាជិកគណៈកម្មាធិការសាខា និងជាសមាជិកាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេបាត់ដំបងព្រមទាំងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ផ្តល់ជូនគ្រួសារលោកស្រី ឈិន ស្រីនាថ អាយុ៤២ឆ្នាំមុខរបរអនាម័យ ប្តីឈ្មោះ នៅ ម៉ាប់ អាយុ៣៣ឆ្នាំ មុខរបកម្មករសំណង់មានកូនប្រុសឈ្មោះ នៅ សុខអុីវ អាយុ២៥ថ្ងៃ ដែលកើតមកមានកាយសប្បទាខុសប្រក្រតី ស្នាក់នៅកន្លែងធ្វើការស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

នាឱកាសនោះ លោកជំទាវសមាជិកគណកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ហើយខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឲ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ ។

អំណោយដែលផ្តល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម ,មី២កេស ,ត្រីខ២យួរ ,ទឹកត្រី ២យួរ,ទឹកស៊ីអ៊ីវ២យួរ ,ទឹកសុទ្ធវីឃែរ ៥កេស ,ឃីត១កញ្ចប់(មុង ,ភួយ,សារុង ,ក្រមា ) និងថវិកា មួយចំនួនផងដែរ ។