Connect with us

ព័ត៌មានជាតិ

បេក្ខជន-បេក្ខនារី ជាង៦ពាន់នាក់ ចូលរួមប្រលងបាក់ឌុបឆ្នាំ២០២៣ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ការប្រឡងបាក់ឌុបឆ្នាំ២០២៣ នៅខេត្តបន្ទាយមានជ័យ មានបេក្ខជននិងបេក្ខនារី ចូលរួមប្រលងចំនួន ៦.១៦៨នាក់ មកពីបណ្តាក្រុងស្រុកទាំង ៩របស់ខេត្តបន្ទាយមានជ័យ ។

លោក ឈូ ប៊ុនរឿង បានឲ្យសារព័ត៌មានដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ នេះ ខេត្តបន្ទាយមានជ័យនេះ មានបេក្ខជន-បេក្ខនារី ក្នុងបញ្ជីចូលរួមប្រឡងមានចំនួន ៦.១៦៨នាក់/ស្រី ៣.៣៧៧នាក់ ។ មានមណ្ឌលប្រឡងចំនួន៨ ស្ថិតក្នុងក្រុងសិរីសោភ័ណ ថ្នាក់វិទ្យាសាស្ត្រ មាន ៨១បន្ទប់ បេក្ខជនមានចំនួន ២.០២១នាក់/ស្រី១.២៩៩នាក់ ។ ក្នុងនោះមាន ៖ ១.មណ្ឌលវិទ្យាល័យសម្តេចឪ មាន៣២ បន្ទប់  បេក្ខជនសរុប ៨០០នាក់/ស្រី ៥១៥នាក់ ។ ២.មណ្ឌលបឋមសិក្សា ហ៊ុនសែនសូភី មាន២៥បន្ទប់ បេក្ខជនសរុបមានចំនួន ៦២៥នាក់ / ស្រី៤១០នាក់ ។ ៣.មណ្ឌលវិទ្យាល័យហ៊ុន សែន ខ្លាកូន មាន២៤បន្ទប់  បេក្ខជនសរុប ៥៩៦នាក់/ស្រី ៣៧៤នាក់ ថ្នាក់សង្គម មាន១៦៦បន្ទប់ បេក្ខជនចំនួន៤.១៤៧នាក់ /នារី២.០៧៨នាក់ ។ ៤.មណ្ឌលវិវិទ្យាល័យសិរីសោភ័ណ មាន៤១បន្ទប់ បេក្ខជនសរុប ១០២៥នាក់/ស្រី ៥២៨នាក់ ។ ៥.មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME) មាន៤០បន្ទប់ បេក្ខជនសរុប ១.០០០នាក់/ស្រី៥២៨នាក់ ។ ៦.មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ (NMU) មាន២៣បន្ទប់  បេក្ខជនសរុប ៥៧៥នាក់/ស្រី២៩៤នាក់ ។ ៧.មណ្ឌលវិទ្យាល័យសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ (សកពន ) អូរអំបិល មាន៤១បន្ទប់ បេក្ខជនសរុប ១០២៥នាក់/ស្រី ៥៤២នាក់ ។ ៨.មណ្ឌលអនុវិទ្យាល័យទឹកថ្លា មាន២១បន្ទប់ បេក្ខជន៥២២នាក់/នារី១៧៨នាក់ ។

លោកបញ្ជាក់ថា ការប្រលងខាងលើ មានទាំងចំណេះទូទៅ ស្វៃរិន និងបំពេញវិជ្ជា នៃថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គមផងដែរ ។ ចំនួនមណ្ឌលនិងបេក្ខជនកើនលើសឆ្នាំ២០២២ សម័យប្រឡងថ្ងៃទី៥ ខែធ្នូឆ្នាំ២០២២ កន្លងមក  ដែលមានតែចំនួន៧មណ្ឌល បេក្ខជនក្នុងបញ្ជី ប្រឡងមានចំនួន ៥.៨០២នាក់ /ស្រី៣.១៧៦នាក់ ។

គួរបញ្ជាក់ថា ការប្រលងបាក់ឌុបឆ្នាំនេះ គេសង្កេតឃើញបេក្ខជនប្រឡង គោរពពេលវេលា មានវិន័យបានល្អ និងតឹងរឹង មិនបានយកសំណៅឯកសារចម្លើយ ក៏ដូចឧបករណ៍អេឡិចត្រូនិចចូលមកប្រឡងឡើយ គឺ គោរពតាមបទបញ្ជារ បទបញ្ញត្តិ ដែលក្រសួងបានដាក់ចេញ លើការរឹតបន្តឹងនេះ និងបន្តធានាថា អ្នកចេះគឺជាប់ ៕