Connect with us

ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយឧបត្ថម្ភនិងលេីកទឹកចិត្តដល់គ្រួសារកុមារីដែលមានការចុះផ្សាយតាមបណ្តាញសង្គមស្ថិតនៅឃុំតាប៉ុន ស្រុកសង្កែ

(បាត់ដំបង) ដោយក្តីអាណិតស្រលាញ់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោយទទួលបានពត៌មានពីបណ្តាញសង្គម នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានចាត់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងនិងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿង ឧបភោគបរិភោគ សម្ភារប្រេីប្រាស់ និងថវិកា ផ្តល់ជូនដល់គ្រួសារកុមារីជាសិស្សថ្នាក់ទី៧ (ថ្មី) ដែលបណ្តាយសង្គមផ្សព្វស្តីពីខ្សែជីវិតដែលមានពុកឈ្មោះ ចក់ អ៉ីម អាយុ៤៤ឆ្នាំ ម្តាយឈ្មោះ ហោ ណារ៉ា អាយុ៣៦ឆ្នាំ មានជំងឺសតិអារម្មណ៍ មានកូន៣នាក់ហើយក្មួយស្រីជាកូនទី២ ដែលរស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់គ្រួសារក្មួយៗបន្ទាប់ពី«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឃេីញព័ត៌មានអំពីករណីដ៏លំបាកមួយនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីអាណិតអាសូរជាពន់ពេក ហេីយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដេីម្បីជួយសម្រាលការលំបាកក្នុងជីវភាព និងជាការលេីកទឹកចិត្តឱ្យខិតខំតស៊ូប្រឹងប្រែង រៀនសូត្រតទៅមុខទៀតដេីម្បីជីវភាពគ្រួសារ និងអនាគតរបស់កូនៗ»។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងកោតសរសើចំពោះកុមារីដែលបានខិតខំតស៊ូក្នុងការសិក្សាទោះបីជីវភាពគ្រួសារខ្វះខាតយ៉ាងណាក៏ដោយ សូមកុមារីត្រូវចេះថែរក្សាសុខភាព ព្រោះការសិក្សានិងសុខភាពត្រូវដើរទន្ទឹមគ្នា និងត្រូវខិតខំ ប្រឹងប្រែងតស៊ូបន្ដទៀតទាំងការសិក្សា នឹងត្រូវចេះស្ដាប់បង្គាប់ឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ និងត្រូវខិតខំរៀនសូត្រឱ្យទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អសម្រាប់ពេលអនាគត់ ក្លាយជាទំពាំងស្នងឬស្សី សម្រាប់បន្តវេណមនុស្សជំនាន់ក្រោយៗទៀត ដើម្បីជាមូលដ្ឋានដោះស្រាយទុក្ខលំបាកសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ជាកិច្ចឆ្លេីយតប ក្រុមគ្រួសារខាងលេី បានសម្តែងនូវក្តីរំភើបក្តុកក្តួលដល់ស្រក់ទឹកភ្នែក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ បានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាកក្នុងជីវភាពដែលកំពុងជួបប្រទះចំពោះមុខមានដូចជា -អង្ករ -មី -ត្រីខ -មុង -ភួយ -សារុង -ក្រមា -សម្ភារៈសិក្សា -កង់ និងថវិកាមួយចំនួនផងដែរ។