Connect with us

ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបមួយគ្រឿង បើកលឿនជ្រុលបុកម៉ូតូកង់បី បណ្តាលអោយខូចខាតយ៉ាងដំណំ

បាត់ដំបង ៖ រថយន្តស៊េរីទំនើបមួយគ្រឿង ខូចខាតផ្នែកខាងមុខយ៉ាងដំណំ ក្រោយបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកកន្ទុយរ៉ឺម៉កម៉ូតូកង់បី ពេញទំហឹងនៅវេលាម៉ោង២០ និង៤៥នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងលិចរង្វង់មូលលោកយាយទេព ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូកង់បីច្នៃដឹកស្មៅមួយគ្រឿង បើកបរដោយបុរសម្នាក់ឈ្មោះ នុន តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើត្រៀមបំរុងបត់ឆ្វេង ក៏មានរថយន្តមួយគ្រឿងមកពីមុខម៉ូតូកង់បីក៏ឈប់ ភ្លាមនោះក៏មានរថយន្តសេរីទំនើបម៉ាក BF-50 ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ប៉ៃលិន 2A-1899 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលមកបុកពីក្រោយពេញទំហឹងបណ្តាលអោយរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញ បានចុះមកវាស់វែង ធ្វើកំណត់ហេតុស្ទូចយកមធ្យោបាយទាំងពីរ យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី