Connect with us

ព័ត៌មានជាតិ

ព្រោះតែវិបត្តិផ្លូវចិត្ត ស្ត្រីម្នាក់បានសម្រេចចិត្ត ចងកសម្លាប់ខ្លួន

បាត់ដំបង ៖ ស្ត្រីម្នាក់ដែលគេស្គាល់ថា ជាមនុស្សមានវិបត្តិផ្លូវចិត្ត (មានជំងឺរ៉ាំរ៉ៃ) បានសម្រេចបញ្ចប់ជីវិត ដោយយកខ្សែអង្រឹង ចងកទៅនិងដែកដំបូលខ្ចុះខាងមុខផ្ទះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨និង០០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុមទី១២ ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា សពជនរងគ្រោះមានឈ្មោះ ជាម ណាវី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងបានមកស្នាក់នៅដេកលេងផ្ទះប្អូននៅចំណុចទីកន្លែងកើតហេតុខាងលើរយះពេលប្រហែលមួយសប្ដាហ៍មកហើយ   ហើយនៅព្រឹកថ្ងៃកើតហេតុ ស្របពេលដែលម្ចាស់ផ្ទះបានចេញក្រៅផ្ទះអស់ ស្រ្តីខាងលើក៏បានលួចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងព្រោះតែមានវិបត្តិផ្លូវចិត្ត(មានជំងឺប្រចាំកាយ) ។

ក្រោយពេលកើតហេតុមន្ត្រីមូលដ្ឋានបានចុះទៅពិនិត្យនិងប្រគល់សពអោយក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី