Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញសំណេះសំណាល ផ្តល់គ្រឿងឧបភោគបរិភោគ ដល់កុមារកំព្រា និងកុមារគថ្លង់

បាត់ដំបង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដោយមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ញ៉ែម សាខន ស ខេង កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល និងការរៀបចំអាហារជូនក្មួយៗកុមារគថ្លង់ , កុមារកំព្រា ,និងការផ្តល់នូវគ្រឿងឧបភោគបរិភោគ ជូនដល់វិទ្យាល័យអប់រំពិសេស , កុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងបុរីទី២ ក្នុងក្រុងបាត់ដំបង។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលនាព្រឹកនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា នេះជាលើកទី០៤ សម្រាប់ឯកឧត្តមដែលមកទីនេះ ហើយលោកជំទាវ ញ៉ែម សាខន ស ខេង ក្រុមអ្នកម្តាយមនុស្សធម៌ ជាលើកទី៣ ដែលក្នុងនោះឯកឧត្តមក៏សូមថ្លែងអំណគុណ និងអរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត លោកយាយ លោកតា អ៊ំពូមីង ដែលកន្លងមកតែងតែជួយតាមរយៈក្រុមការងារសម្តេចក្រឡាហោមមនុស្សធម៌ និងក្រុមការងារអ្នកម្តាយមនុស្សធម៌ផងដែរ ដែលបានរៀបចំជាអាហារ និងគ្រឿងឧបភោគបរិភោគ ក៏ដូចជាសម្ភារៈប្រើប្រាស់ផ្សេងៗ ជូនដល់កុមារកំព្រា និងកុមារគថ្លង់។

ឯកឧត្តមបន្តថា ការងារនេះយើងនិងបន្តធ្វើជារៀងរាល់ឆ្នាំគោលដៅដើម្បីសម្របសម្រួលដល់ជីវភាពក្នុងការរស់នៅរបស់ប្អូនៗដែលគាត់ខ្វះកាយសម្បទា និងមានបញ្ហា ក៏ដូចជាការងារផ្សេងៗទៀតនៅក្នុងសង្គម ដែលមិនហ៊ានពាក់ព័ន្ធជាមួយគ្រួសាររបស់ខ្លួន ដែលកិច្ចការនេះសម្តេចក្រឡាហោមតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើកុមារកំព្រា និងកុមារគថ្លង់ មិនថានៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង សរុបជាង ១០០០នាក់ ដែលក្នុងនោះជួយទាំងអាហាររូបករណ៍ផងដែរ។

រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកបានផ្តោតទៅលើអត្តភាពទាំង៥ សនុស្ស ,ផ្លូវ ,ទឹកភ្លើង និងបច្ចេកវិទ្យា ដែលការអភិវឌ្ឍធន់ធានមនុស្សនៅកម្ពុជា គឺជាវិញ្ញាសារមួយដ៏មានសារសំខាន់ ហើយប្រទេសជាតិយើងអាចមាននូវកន្លែងទេសចរ រម្មណីយដ្ឋានច្រើន ប៉ុន្តែយើងមិនអាចពឹងផ្អែកតែលើចំណូលផ្នែកទេសចរនោះទេ ការពង្រឹងធនធានមនុស្សជាកិច្ចការមួយសំខាន់ដែលយើងមិនអាចបោះបង់ចោលដោយសារតែគាត់មានបញ្ហាសុខភាព កុមារកំព្រា កុមារគថ្លង់ ដែលផ្ទុយទៅវិញយើងត្រូវបន្តយកចិត្តទុកដាក់ខ្លាំងជាអ្នកដទៃទៀត ៕